កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងដែលជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចែករំលែក៖

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

បានបន្តនាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅទិសទី១ និងទិសទី២ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ចំពោះកងកម្លាំងជួរមុខនៅតាមបណ្ដោយព្រំដែន ដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ។

កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចបវរធិបតី  នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងសូមបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោកជាពិសេសទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សាសម្តេច បុត្រា បុត្រី និងចៅៗ ជួបប្រទះតែនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ ។ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print