រថយន្ត​ឡិចស៊ីស​RX400h បេីក​បុក​ម៉ូតូ​កង់​បី​ពី​ក្រោយ​ក្រឡាប់​រង​ការ​ខូចខាត ហើយរថយន្ត​ព្យាយាម​បេីក​រត់​ត្រូវ​ប្រជា​ពល​រដ្ឋ​ឃាត់​បាន​    

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​ឡិចស៊ីស​RX400hមួយ​គ្រឿង​ខណៈ​អ្នក​បេីក​បរ​ស្រវឹង​ស្រាបាន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ក្រឡា​ប់​ម៉ូតូកង់​បី​រងការ​ខូចខាត​ ហើយ​រថយន្ត​បង្ក​បានព្យាយាម​បេីក​រត់​ដល់​មូល​ដ្ឋាន​ខណ្ឌ​ទួល​គោក​ក៏ត្រូវ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ ។
​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៩និង​៣០នាទី​យប់​ថ្ងៃ​ទី​២០ខែ​ឧសភា ឆ្នាំ​២០២៥​នៅចំណុច​ភ្លើងស្តុប​វត្ត​មហាមន្ត្រី​ ផ្លូវ​ព្រះ​សីហនុ​ កែង​ផ្លូវ​លេខ១៦៣​ សង្កាត់​អូឡាំពិក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបើកម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1AC-3887 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ឃើញភ្លេីង​ស្តុប​អាទិភាព​ ម៉ូតូ​ក៏​បន្ត​បេីក​តិច​ៗទៅ​មុខ​ គាប់​ជួន​ពេល​នោះ​ក៏ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​បានបេីក​រថយន្តម៉ាក​ឡិចស៊ីស​RX​400h ពណ៌​ទឹក​មាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AG-3186 បានធ្វើ​ដំណើរ​តាម​ ទិសដៅ​ស្រប​គ្នា​យ៉ាងលឿន​ក្នុងពេលដែលអ្នកបើកបរស្រវឹង​ផងក៏ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ក្រឡា​ប់ម៉ូតូកង់​បី​រងការ​ខូចខាត​យ៉ាង​ដំណំ​ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​រលាត់​ដៃ​ជើង​តិចតួច​ ។
​ដោយ​ឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ តែ​ភ្លាម​ៗ​នោះ​អ្នក​បេីក​បរ​ មិន​ព្រម​ឈប់​ទទួល​ខុសត្រូវ​នោះទេ​ គឺព្យាយាម​បេីក​រថយន្ត​រត់​គេច​រហូតដល់​ជិត​វិទ្យាល័យ​សន្ធរម៉ុក​ ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​លេខ២៥៣​ សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួលគោក​ក៏ត្រូវ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ​តែ​ម្តង​  ។
​  ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​សម្រេច​យក​មធ្យោបាយ​ទាំងអស់​រួម​ទាំង​អ្នក​បេីក​បរ​ ទៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ខណ្ឌ​បឹង​កេង​កង​ដេីម្បី​រង់ចាំ​ដំណោះស្រាយ​   ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print