កម្ពុជាទាំង៣រូបជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ “Forbes 30 Under 30s” របស់ទស្សនាវដ្តី Forbes

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍កម្ពុជា នៅថ្ងៃអង្គារនេះ ប្រកាសអបអរសាទរ សហស្ថានិករបស់ Jalat Logistics-ចល័ត ឡូជីស្ទីក ទាំង៣រូប ដែលបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ “Forbes 30 Under 30s” របស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ២០២៥។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមចូលរួមអបអរសាទរដល់សហស្ថានិករបស់ Jalat Logistics-ចល័ត ឡូជីស្ទីក ទាំង៣រូប ដែលបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ “Forbes 30 Under 30s” របស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ២០២៥ បង្ហាញពីការទទួលស្គាល់ជាសហគ្រិនវ័យខ្មែរដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ក្នុងការកសាងដំណោះស្រាយក្នុងវិស័យដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ចាក់ផងដែរថា ចល័ត ឡូជីស្ទីក គឺជាធុរកិច្ចបង្កើតថ្មី ដែលទទួលពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) ពីកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ Cambodia Digital Awards 2024 ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសេចក្តីសោមនស្សរីករាយ និងមានមោទកភាព ដែលបានក្លាយជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ ចល័ត ឡូជីស្ទីក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print