ភ្នំពេញ ៖ បុរីប៉េងហួតអន់ណាស់ ! អត់មានសុវត្ថិភាពទេ ! អត់មានសុវត្ថិភាពមែន ! អត់មានសមត្ថភាពសោះ ! ព្រោះដោយសារ ព្រោះដោយសារ មានបញ្ហាអសន្តិសុខ បែរជាខាងបុរី មិនព្រមឆែកកាមេរ៉ាសុវត្ថិភាពជូន អតិថិជនរបស់ខ្លួន ដែលរស់នៅក្នុងបុរីប៉េងហួតនោះ។ នេះគឺជាការលើកឡើង របស់ម្ចាស់គណនី TikTok មួយឈ្មោះថា (Lim Pisey) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីរថយន្តរបស់គាត់ ត្រូវបានគេគប់ ឬវាបំបែកកំទេច កញ្ចក់ផ្នែកខាងក្រោយ ខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ទើរខ្ទេចទាំងស្រុងកញ្ចក់ផ្នែកខាងក្រោយ ។
ម្ចាស់គណនី TikTok មួយឈ្មោះថា (Lim Pisey) បានបង្ហោះថា ៖ ជុំវិញបញ្ហាទាំងអស់នេះ គាត់បានសំណូមពរឲ្យខាងបុរីបើក កាមេរ៉ាសុវត្ថិភាពមើល ប៉ុន្តែខាងបុរី ចាប់កាមេរ៉ាអត់បានទេ។ គាត់ក៏ឆ្ងល់ថា ! ហេតុអ្វីបានជាកាមេរ៉ាសុវត្ថិភាពរបស់បុរីចាប់មិនបាន បើរំលងត្រឹម ៥ផ្ទះប៉ុណ្ណោះ ! ដូច្នេះគាត់ឆ្ងល់ថាកាមេរ៉ាដាក់ធ្វើអី ចាប់មិនបាន បើកមិនចេញផងនោះ ។ ដោយលោកស្រីលើកឡើងថា ៖ បើកន្លែងផ្ទះគេផ្សេង ដែលមានដាំដើមស្វាយ ដើមឈើ អាចបាំងកាមេរ៉ាចាប់មិនបាន ចំណែកឯផ្ទះរបស់គាត់ គឺចំកាមេរ៉ាបុរីប៉េងហួតតែម្ដង គ្រាន់តែរំលង ៥ផ្ទះប៉ុណ្ណោះ ហេតុអ្វីក៏ចាប់មិនបាន។ ត្រង់នេះលោកស្រីបានស្ដីបន្ទោសថា ៖ ម្ចាស់បុរីមិនព្រមទទួលខុសត្រូវ មិនបានគិតអំពីសុវត្ថិភាព សន្តិសុខ រហូតដល់មានអ្នកចូលមក គប់ វាយកំទេចកញ្ចក់រថយន្តរបស់គាត់ផ្នែកខាងក្រោយយ៉ាងខ្ទេចខ្ទីរខូចខាតយ៉ាងដំណំ។
ម្ចាស់គណនី TikTok មួយឈ្មោះថា (Lim Pisey) បានបន្តថា ៖ ខាងសន្តិសុខ បានមកប្រាប់គាត់ ឱ្យឆែកមើលតាមកាមេរ៉ាសុវត្ថិភាព កន្លែងផ្ទះរបស់ប្អូនគាត់ ដែលនៅជិតហ្នឹង ដូច្នេះគាត់រង់ចាំឱ្យសន្តិសុខឆែកមើល ដើម្បីឲ្យបានដឹងថាមុខសញ្ញាណាមួយជាអ្នកមកប្រើអំពើបែបនេះ។ ត្រូវការស្រាវជា្រវ រកឱ្យឃើញ ពេលនោះខ្ញុំនឹងបោះសោឱ្យវា ទិញឡានថ្មីឲ្យសងមកខ្ញុំវិញ បើអត់មានលុយទេខ្ញុំញាត់ចូលគុកតែម្ដង។
លោកស្រីបានលើកឡើងថា ៖ ខ្ញុំរស់នៅក្នុងបុរីនេះជិត ១០ឆ្នាំ មិនដែលមានទំនាស់ជាមួយអ្នកណាម្នាក់ឡើយ។ ដែលលោកស្រីបញ្ជាក់ថា ៖ តាំងពី បុរីប៉េងហួត អត់មានអីស៊ី ហើយកន្លែងនេះ សុទ្ធតែមូស សុទ្ធតែព្រៃ ហើយម្ដុំជួរនេះមានតែពីផ្ទះប៉ុណ្ណោះរស់នៅ មានន័យថាតាំងពីស្ងាត់ដូចខ្មោចនៅក្នុងគម្រោងនេះ។ បើទោះជា ម្ចាស់គណនី TikTok មួយឈ្មោះថា (Lim Pisey) មិនបានបញ្ជាក់ប្រាប់អំពី បុរីប៉េងហួត ស្ថិតនៅទីតាំងណានៅឡើយ។ ប៉ុន្តែមានអ្នកចូលខំមិនប្រាប់ថា បុរីនេះស្ថិតនៅផ្ទះលេខ M26 គម្រោងទី៦ បើកឡានឃើញឡានទ្ទេចខ្លាំងមែន ។ លោកស្រីបានលើកហេតុផលថា បើមានបញ្ហាអ្វីកើតឡើង ខាងបុរីមិនបានឆែកកាមេរ៉ាសុវត្ថិភាព មិនបានធានាសន្តិសុខ សណ្ដាប់ធ្នាប់ គឺធ្វើឲ្យប្រជាពលរដ្ឋរស់នៅទាំងភ័យខ្លាច ដូច្នេះបើខាងបុរីប៉េងហួតធ្វើបែបនេះ ពិតជាមិនត្រឹមត្រូវទេ ត្រូវគិតថាបុរីប៉េងហួត គេទិញអស់ប្រាក់ច្រើន ហើយសេវាកម្មជាច្រើនក្នុងមួយខែមួយខែ ។ លោកស្រីបន្តថា ៖ គេចង់ទិញបុរីរស់នៅ គឺចង់បានសុវត្ថិភាព សន្តិសុខរស់នៅល្អ ! ទីបំផុត ! មានសុវត្ថិភាពអី បើមានបញ្ហាកើតឡើងកាមេរ៉ាសុវត្ថិភាពចាប់មិនបានផង មានអ្នកមកវាយឡាន ក្នុងបុរី ហើយចាប់មិនបាន ។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីម្ចាស់គណនី TikTok មួយឈ្មោះថា (Lim Pisey) បានបង្ហោះយ៉ាងដូច្នេះ គឺមានអ្នកចូលខំមិនច្រើន ភាគច្រើនគាំទ្រ លោកស្រីដែលជាជនរងគ្រោះ ហ្នឹងធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅខាងបុរី ដែលខ្វះការទទួលខុសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងបុរីប៉េងហួត នេះទាំងការភ័យខ្លាច។
ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីម្ចាស់បុរីប៉េងហួត គម្រោងទី 6 ដោយគ្មានលេខទូរសព្ទ ¡ ប៉ុន្តែមានអ្នកចូលខំមិនផងដែរថា លក់លេងសូវដាច់ហើយ ដោយសារហេតុផលបែបហ្នឹង សំខាន់គឺខ្វះសុវត្ថិភាព មិនបានរៀបចំសន្តិសុខឲ្យបានល្អ រហូតដល់គេចូលខំមិនថា សន្តិសុខទាល់តែឲ្យលុយធីប បានជួយមើលថែទាំ ! ចំណុចនេះមិនមែនជាគោលការណ៍ដែលអ្នកទិញផ្ទះក្នុងបុរី ប៉េងហួត ទទួលយកបានទេ ។
រថយន្តដែលរងការវាយបំផ្លាញនេះ ពាក់ផ្លាកលេខ ភ្នំពេញ ២ CG -1121 ពណ៌ខ្មៅ ម៉ាក GAC ។ (សូមមើលវីដេអូ) ៕
ដោយ ៖ សិលា