ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនម្នាក់ករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ត្រូវបានម្ចាស់ក្រុមហ៊ុនប្តឹងសមត្ថកិច្ចក្រុងតាខ្មៅឲ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យជាបុគ្គលិកបានយកលុយរបស់ក្រុមហ៊ុនចាយអស់ជាងបួនពាន់ដុល្លារ ។

ករណីចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨និង១០នាទី​ នៅចំណុចភូមិ​ឆ្មារពួន ឃុំ​ ជើងកើប ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ឃ្លាំង សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ​ថ្មី សង្កាត់​/ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ជនសង្ស័យ​ឈ្មោះ​ ក្លូ លាភ ភេទ​ប្រុស អាយុ​៣០ឆ្នាំ រស់នៅភូមិ​ជ្រោយស្នោ ឃុំ​ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរបុគ្គលិកផ្នែកលក់(ឃាត់ខ្លួន)។ សម្ភារៈបាត់បង់រួមមាន ៖លុយចំនួន​ ៤៦៧៩$​ (បួនពាន់ប្រាំមួយរយជិតសិបប្រាំបួន ដុល្លារ) ។ វត្ថុ​តាង​ចាប់​យក​រួមមាន​៖ទូរស័ព្ទ០១គ្រឿងម៉ាកiphone 7 plus ពណ៌ខ្មៅ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២០និង២០នាទី ពេលជនរងគ្រោះកំពុងនៅផ្ទះស្ថិតនៅក្នុងភូមិថ្មី សង្កាត់/ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏មានម៉ូយបានខលមកជនរងគ្រោះថា ខាងផ្នែកលក់របស់ជនរងគ្រោះម្នាក់បានខលមកទារលុយថ្លៃម៉ូទ័រពីគាត់មុនថ្ងៃកំណត់ ព្រោះសន្យានឹងគ្នាថាត្រូវបង់មួយខែម្តង​ លុះដល់ថ្ងៃទី២១ ខែឆ្នាំដដែល វេលាម៉ោង០៨និង១០នាទី ជនរងគ្រោះបានចេញពីផ្ទះ ហើយមកកន្លែងលក់ម៉ូទ័ររបស់ខ្លួនដែលស្ថិតនៅក្នុងភូមិ​ឆ្មារពួន ឃុំ​ ជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ត​ កណ្ដាល ពេលមកដល់ជនរងគ្រោះបានឆែកមើលបុងដែលអតិថិជនបានកុម្មង់ទិញ បានឃើញថាលុយដែលអតិថិជនបង់មកគឺមិនចូលគណនេយ្យក្រុមហ៊ុនទេ គឺចូលក្នុងគណនេយ្យរបស់ជនសង្ស័យ អស់រយៈពេលជាងមួយខែមកហើយ សរុបជាទឹកប្រាក់ចំនួន៤៦៧៩$(បួនពាន់ប្រាំមួយរយជិតសិបប្រាំបួនដុល្លារ) រូចបានហៅ​ជនសង្ស័យ​ខាង​លើមកសួរ​ហេីយ​ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប។ ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍ជើងកើបបានចុះទៅឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ ដែលតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនពិតជាបានយកលុយរបស់ក្រុមហ៊ុនទៅចាយអស់ចំនួន៤៦៧៩$​ (បួនពាន់ប្រាំមួយរយជិតសិបប្រាំបួនដុល្លារ)ពិតប្រាកដមែន រួចបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print