ម៉ូតូបុករ៉ឺម៉កឆ្លងផ្លូវរបួសធ្ងន់ម្នាក់ហេីយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុករ៉ឺម៉កបេីកឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ដឹកយកទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទី​ព្រឹក​ថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៥​ នៅផ្លូវជាតិលេខ៤​ ភូមិអង្គ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះហង្ស​ ចំរេីន​ ភេទប្រុសអាយុ៣៦ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់
បេីករ៉ឺម៉កលក់ចេកចៀន​តាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុបំណងឆ្លងមកខាងឆ្វេងដៃ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមម្នាក់ឯងធ្វេីដំណេីរមកពីក្រោយលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ​ តែដោយសារតែរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ចំណែកម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print