ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ឯកជួប វណ្ណារក្សអធិការនគរបាលស្រុកបរកែវ និងសម្របសម្រួលដឹកនាំនិតិវិធី ដោយលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥ វេលាម៉ោង២និង២៥នាទី កំណត់បានមុខ សញ្ញាចំនួនពីរនាក់ក្នុងនោះមួយមុខសញ្ញា (មានដីការបង្គាប់ឲ្យចាប់ខ្លួន) រួមទាំងគ្រឿងញៀនចំនួន29កញ្ចប់ បានធ្វើសកម្មភាព រក្សាទុកជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកបរកែវ ចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាទាំង៣នាក់នោះរួមមាន.
១.ឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រុំ ឃុំ ឡាមិញ ស្រុកបរកែវ,២.ឈ្មោះ រម៉ាម ពឿក ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ និង៣.ឈ្មោះ សាន កុយ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិថារ៉ងចង ឃុំថារ៉ងចង ស្រុកអូរជុំ ខេត្តរតនគិរី។
វត្ថុតាង ÷១.ម្សៅក្រាមព័ណសថ្លាសង្ស័យជាសារធាតុញៀនចំនួន30កញ្ចប់។
២.ទូរស័ព្ទចំនួន០២គ្រឿង។
៣.ម៉ូតូចំនួន០២គ្រឿង ។
៤.ប្រាក់រៀលចំនួន ៤២០០០៛ ។
៥.ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ គ្រឿង។និង
៦.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានដកហូតទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី តាមនិតិវិធី៕