រថយន្ត FORD RAPTOR បេីក បុករះរថយន្ត ដើមឈើ ផ្ទាំងប៉ាណូ ហាងលក់ម៉ូតូអាគុយ ផ្អេីលទាំងកណ្តាលយប់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបេីករថយន្ត លឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុករៈរថយន្ត​ ដេីមឈេី​ ផ្ទាំងប៉ាណូរួមទាំងហាងលក់ម៉ូតូអាគុយមួយកន្លែងទៀតរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ទីតាំងកើតហេតុស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ២ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបង្ក ម៉ាក FORD RAPTOR ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MIANCHUA បើកបរដោយបុរសវ័យប្រមាណ៦០ឆ្នាំ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅស្តាំ ឡើងខឿនផ្លូវថ្មើរជើង បុករះរថយន្ត PAJERO ១គ្រឿង រួចបន្តទៅបុក ដើមមាន១ដើម បង្គោលភ្លើងថ្ម១ដើម ផ្ទាំងប៉ាណូយីហោហាង១ដើម រួមទាំងកញ្ចក់ហាងលក់ម៉ូតូអាគុយ២ផ្ទាំងផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ជាក់ស្តែងម្ចាស់រថយន្ត ពុំមានស្ថានភាពស្រវឹងនោះទេ សង្ស័យគាត់ងងុយគេងបានជារេចង្កូតបុករះតែម្ដង។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង នាំអ្នកបើករថយន្ត និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ ដោយ ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print