សមត្ថកិច្ចឆ្លើយតបនឹងការផ្សព្វផ្សាយម្ចាស់រថយន្តថាអ្នកជិះម៉ូតូ ជិះមកបុករថយន្តចតចោល ហើយគាត់មិនទាមទារសំណងអ្វីផង ហេតុអ្វីបានជានគរបាលទាមទារ នាំយករថយន្តរបស់គាត់ទៅវាស់វែង?

ចែករំលែក៖

ខេត្តបាត់ដំបង÷ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថាកាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង១៨នាទី ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្ត១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ចង្កូតស្ដាំ ភ.ព2 1164 អ្នកបើកបរឈ្មោះ នី វុធថា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1X-6526 អ្នកបើកបរឈ្មោះ ឈួម សេរី ភេទ ប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបង (រងរបួសធ្ងន់)ក្នុងខណៈដែលរថយន្តខាងលើកំពុងចតចោលនៅលើដងផ្លូវសាធារណៈ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ ហើយក្នុងពេលទៅដល់អ្នកជិះម៉ូតូរងរបួសធ្ងន់នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចដឹកគាត់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។

មន្រ្តីនគរបាលបានពិនិត្យឃើញតែស្លាកស្នាមកន្លែង បុកប៉ះនៅ លើដងផ្លូវតែប៉ុណ្ណោះ រីឯរថយន្តត្រូវបានម្ចាស់បើកចេញពីកន្លែងកើតហេតុចូលទៅក្នុងបរិវេណផ្ទះរបស់គាត់ ហើយម៉ូតូក៏មិនស្ថិតនៅក្នុងសភាពដើមនោះឡើយ។ ដើម្បីឱ្យការវាស់វែង បានត្រឹមត្រូវស្រប តាមជំនាញ និងវិជ្ជាជីវៈ ឈានទៅកំណត់បានកំហុសរបស់ភាគីណាមួយ មន្រ្តីនគរបាលតម្រូវឱ្យភាគីម្ចាស់រថយន្ត យករថយន្តចេញពីបរិវេណលំនៅដ្ឋានមកវិញ ដើម្បីធ្វើការងារនេះ ប៉ុន្តែភាគីម្ចាស់រថយន្ត បានបដិសេធ មិនព្រមឱ្យសមត្ថកិច្ចនគរបាលធ្វើកិច្ចការនេះទេ ដោយគាត់លើកហេតុផលថា អ្នកជិះម៉ូតូ ជិះមកបុករថយន្ត របស់គាត់ ហើយគ្រោះថ្នាក់ដោយខ្លួនឯងហើយគាត់ មិនទាមទារអ្វីទាំងអស់ សុំតែរួចខ្លួន ទាំងដែលស្ថាន ភាពអ្នកជិះម៉ូតូស្ថិត នៅក្នុងការសង្រ្គោះជីវិតនៅមន្ទីរ ពេទ្យនៅឡើយ ។

ដោយអនុវត្តតាមជំនាញ ទីបំផុតសមត្ថកិច្ចនគរបាលបាននាំយករថយន្តនេះ និងម៉ូតូមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការ បន្តតាមនីតិវិធី ច្បាប់។

នៅក្រោយកើតហេតុភាគីម្ចាស់រថយន្តបានថតរូបជាឃ្លីបវីដេអូបង្ហោះក្នុងបណ្តាញសង្គមហើយត្រូវបានស៊ែចែក ចាយជាច្រើនគ្នា ដោយម្ចាស់រថយន្តបានចោទប្រកាន់មកលើសមត្ថកិច្ចនគរបាលចរាចរណ៍ថា អ្នកជិះម៉ូតូ ជិះមកបុករថយន្តរបស់គាត់ដែលចតចោលនៅលើដងផ្លូវ ហើយគាត់ជាម្ចាស់រថយន្តមិនទាមទារសំណងអ្វីផង ហេតុអ្វីបានជាសមត្ថកិច្ចនគរបាលទាមទារ នាំយករថយន្តរបស់គាត់ទៅធ្វើការវាស់វែងធ្វើអ្វី? ហើយថា បើយករថយន្តរបស់គាត់ទៅ ទីបំផុតបើខាងរថយន្តរបស់គាត់មិនមានកំហុស តើនគរបាលជាអ្នកចេញសំណងឱ្យគាត់ឬទេ?។ល។

ការផ្សព្វផ្សាយបែបនេះ នាំឱ្យមហាជនមួយចំនួនដែលមិនបានដឹងអំពី បញ្ហាជាក់ស្តែង លើកឡើងនូវមតិរិះគន់មកដល់សមត្ថកិច្ចនគរបាល ដោយលើកហេតុផលថា សមត្ថកិច្ចនគរបាលធ្វើបែបនេះដើម្បីផលប្រយោជន៍អ្វីមួយ។

...

គួរជម្រាបជូនថា នៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៦ មាត្រា ៣៤បានចែងថា គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ជាសមត្ថកិច្ច របស់នគរបាលចរាចរណ៍។ ក្នុងករណីរកឃើញថា ភាគីខាងរថយន្ត នេះពុំមានកំហុសទេនោះ នគរបាលនឹងអនុញ្ញាតឱ្យគាត់យករថយន្តរបស់គាត់ទៅវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print