រុស្ស៊ីបានបាញ់ទម្លាក់ UAV អ៊ុយក្រែនជិត 500 គ្រឿងក្នុងរយៈពេល 48 ម៉ោង

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនសរុបចំនួន ៤៨៥ គ្រឿងក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងចុងក្រោយនេះ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើ Telegram នៅថ្ងៃទី 22 ឧសភា (ម៉ោងក្នុងស្រុក) ដោយបញ្ជាក់ថា អ៊ុយក្រែនបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយនៅយប់ថ្ងៃទី 20 ឧសភា ដោយផ្តោតជាសំខាន់ទៅលើតំបន់ Belgorod, Kursk និង Bryansk ដែលមានព្រំដែនជាមួយប្រទេសអឺរ៉ុបខាងកើត។
សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ១១២គ្រឿង ក្នុងមួយថ្ងៃចុងក្រោយនេះ ហើយទីក្រុងមូស្គូ បានស្ថិតក្រោមគោលដៅនៃការវាយប្រហារជាថ្មីម្តងទៀត និងបានបង្កឱ្យព្រលានយន្តហោះមួយចំនួន រងការរំខាន។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា គិតចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ មកទល់ព្រឹកថ្ងៃសុក្រនេះ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់និងកម្ទេច យន្តហោះដ្រូន១១២គ្រឿងរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំង២៤គ្រឿង ដែលបានហោះសំដៅមករករដ្ឋធានីមូស្គូ។ យ៉ាងណាក្តី មានមនុស្ស៨នាក់បានរងរបួស នៅតំបន់ Lipetsk ដោយសារបំណែករបស់យន្តហោះដ្រូន ដែលត្រូវបានបាញ់ស្កាត់។ ប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៉ីបានប្រកាសអំពីការបាញ់ស្ទាក់យន្តហោះដ្រូនអ៊ុយក្រែនសរុបរាប់រយគ្រឿង។ រុស្ស៉ីនិងអ៊ុយក្រែន បានប្រើដ្រូនវាយប្រហារគ្នាទៅវិញទៅមកសឹងតែរៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបដិសេធម្តងហើយម្តងទៀត ចំពោះការអំពាវនាវរបស់ទីក្រុងកៀវនិងក្រុមលោកខាងលិច ដែលចង់ឱ្យមានបទឈប់បាញ់រយៈពេលយូរភ្លាមៗ ដោយឥតលក្ខខណ្ឌ ដើម្បីបើកផ្លូវឆ្ពោះទៅរកការចរចាគ្នាបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាង៣ឆ្នាំមកហើយ។ សព្វថ្ងៃរុស្ស៉ីកំពុងគ្រប់គ្រងប្រហែល២០ភាគរយ នៃទឹកដីរបស់អ៊ុយក្រែន ដោយរាប់បញ្ចូលទាំងឧបទ្វីបគ្រីមៀ ដែលរុស្ស៉ីក្រសោបយក តាំងតែពីឆ្នាំ២០១៤។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានសម្លាប់មនុស្សរាប់សិបម៉ឺននាក់ បង្ខំឱ្យរាប់លាននាក់ផ្សេងទៀតព្រាត់ប្រាសពីផ្ទះសម្បែង ហើយបង្កការបំផ្លិចបំផ្លាញហិនហោច ជាពិសេសនៅតំបន់ភាគខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន៕

...

រូបថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print