ប៉ាគីស្ថាន​ ពន្យារពេល​បទបញ្ជាហាមឃាត់​ការហោះហើរ​នៃជើង​យន្តហោះឥណ្ឌា​

ចែករំលែក៖

អន្តរជាតិ​៖​ នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិល​របស់ប៉ាគីស្ថាន​បានប្រកាស​ កាលពី​ថ្ងៃទី២៣​ ​ខែឧសភា​ ឆ្នាំ​២០២៥ម្សិលមិញ​ថា ​ដែនអាកាស​ប៉ាគីស្ថាននឹង​បន្តបិទចំពោះ​ជើងយន្តហោះ​ឥណ្ឌា ដែល​នឹងពន្យារពេល​រហូតដល់​ថ្ងៃទី២៣ខែមិថុនា ។

បទបញ្ជាហាមឃាត់​នេះបាន​អនុវត្តចាប់ពី​ថ្ងៃទី២៤ខែមេសា​កន្លងទៅនេះ​ ដែលមាន​រយៈពេល​មួយខែ ​ជាវិធានការ​ឆ្លើយតបវិញ​មួយដែល​រដ្ឋាភិបាល​ប៉ាគីស្ថានបាន​ដាក់ចេញ​បន្ទាប់ពី​ស្ថានការណ៍​តានតឹង​រវាង​ប៉ាគីស្ថាន​និងឥណ្ឌា​បានឡើងកម្ដៅ ​។ បន្ទាប់ពី​អនុវត្ត​បទបញ្ជា​ហាមឃាត់ ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌាបាន​កែប្រែខ្សែ​ហោះហើរដោយ​បង្ខំ ​ដែលបាន​បន្ថែម​ពេលវេលា​ហោះហើរនិង​ថ្លៃដើម​អាជីវកម្មជាច្រើន ។

...

នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​របស់ប៉ាគីស្ថាន​បាន​ថ្លែងថា ​នឹងបន្ត​ត្រួតពិនិត្យ​វិធានការ​ដាក់កំហិត​ដែនអាកាសនេះ​ ការសម្រេចចិត្ត​នៅពេលខាងមុខ​វាស្ថិតនៅលើ​បម្រែបម្រួល​នៃស្ថានការណ៍​សន្តិសុខរវាង​ប៉ាគីស្ថាននិងឥណ្ឌា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print