រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតចិនបង្ហាញវត្តមាននៅតាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេ បង្ហាញការពីការជំរុញផ្លាស់ប្ដូរទេសចរ

ចែករំលែក៖

ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ព្រមទាំងមន្ត្រីពាក់ព័ន្ធនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញទស្សនាការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា-ចិនព្រមទាំងដើរទស្សនាស្តង់លក់ផលិតផលផ្សេងៗ និងទស្សនាការការសម្ដែងចាប៉ីខ្មែរនៅបណ្តោយផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ។

វត្តមានរបស់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតចិននេះ ទទួលបានការពេញចិត្តនិងស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្ដល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តនាឱកាសនោះបានបង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពកម្ពុជា និងចិន ហើយសង្ឃឹមថា ឆ្នាំនេះ ភ្ញៀវទេសចរចិននឹងមកទស្សនាកម្ពុជាកាន់តែច្រើនព្រោះកម្ពុជាសម្បូរទៅដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាពពេញលេញ។
លោកឃុន ហុង មានវ័យ៨២ឆ្នាំរស់នៅរាជធានីភ្នំពេញបានអរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា និងចិនដែលបង្កើតឱ្យមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន អមជាមួយការបង្កើតជាតំបន់ផ្លូវថ្មើរជើងដើម្បីបម្រើដល់វិស័យទេសចរនៅរាជធានីភ្នំពេញ។
លោកបន្តថា ៖ «ការរៀបចំអ៊ីចឹងល្អដើម្បីភ្ញៀវទេសចរបានដឹង ។ ខ្ញុំសូមផ្តាំថា សូមភ្ញៀវទេសចរចិនមកលេងអង្គរវត្ត មកលេងរាជធានីភ្នំពេញ ព្រោះមាត់ទន្លេសប្បាយណាស់! ហើយសង្ឃឹមថាភ្ញៀវទេសចរកម្ពុជា និងចិននឹងផ្លាស់ប្ដូរទៅលេងគ្នាទៅវិញទៅមកដើម្បីស្វែងយល់ពីប្រពៃណីវប្បធម៌គ្នា។ ហើយសូមជូនពរចំណងមិត្តភាព និងប្រជាជនប្រទេសទាំងពីរជួបតែសេចក្តីសុខ ប្រកបដោយសន្តិភាពទាំងអស់គ្នា»។
ក្នុងឱកាសនោះដែរ លោកសូ ម៉ាន់ ជាប្រជាពលរដ្ឋបានបង្ហាញការពេញចិត្តចំពោះការរៀបចំព្រឹត្តិការណ៍ថ្មីៗដើម្បីបម្រើដល់វិស័យទេសចរណ៍៖
លោកនិយាយថា ៖« បើសម្រាប់ខ្ញុំ ទំនាក់ទំនងកម្ពុជាចិនកាន់តែល្អប្រសើរជាហ្នឹងទៅទៀត ពេលដែលយើងរៀបចំព្រឹត្តិការណ៍នេះឡើង ហើយសង្ឃឹមថាមានភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។
ស្រដៀងគ្នានេះដែរ កញ្ញា ចាយ រង្សី តារាសម្តែងមួយរូបដែលបានចូលរួមទស្សនានៅក្នុងឱកាសនោះ បានគាំទ្រដល់ការរៀបចំឱ្យមានកន្លែងកម្សាន្ត និងកម្មវិធីផ្សេងដើម្បីទាក់ទាញភ្ញៀវទេសចរ៖
សំឡេង៖ « ខ្ញុំមានអារម្មណ៍ប្លែកមែនទែន ព្រោះមានការរៀបចំល្អប្លែកៗ ហើយឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនមកទស្សនាកម្សាន្ត ។ ហើយចង់ឱ្យភ្ញៀវបរទេសទាំងអស់មកលេងកម្ពុជា ព្រោះប្រជាជនកម្ពុជា ទាំងស្មោះត្រង់រោះរាយ ។ និយាយទៅចង់ឱ្យមកលេងផ្ទាល់កុំឱ្យ់ឮតែគេថា ។ ហើយឆ្នាំផ្លាស់ប្ដូរទេសចរនេះឱ្យប្រជាជនចិនមកលេងកម្ពុជាកាន់តែច្រើន។ »
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print