លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Prabowo Subianto ប្រធានាធិបតី ឥណ្ឌូណេស៊ី បាន អញ្ជើញ ចូលរួមពិធី លៀង សាយភោជន៍ ដែលរៀបចំដោយ មជ្ឈដ្ឋាន ឧស្សាហកម្មនិង ពាណិជ្ជកម្មចិន- ឥណ្ឌូណេស៊ី ព្រមទាំង ថ្លែងសុន្ទរកថា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ថ្ងៃទី២៤ ខែឧសភា តាមម៉ោង ក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និង លោក Prabowo Subianto ប្រធានាធិបតី ឥណ្ឌូណេស៊ី បានអញ្ជើញ ចូលរួម ពិធី លៀងសាយ ភោជន៍ ដែលរៀបចំ ដោយ មជ្ឈដ្ឋាន ឧស្សាហកម្មនិង ពាណិជ្ជកម្មចិន-ឥណ្ឌូណេស៊ី នៅ ក្រុងហ្សាការតា ព្រមទាំង ថ្លែង សុន្ទរកថា ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងថា ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើត ទំនាក់ទំនង ផ្លូវទូតរវាងចិន និង ឥណ្ឌូណេស៊ី ហើយក៏ជា ខួបទី៧០នៃការបើកធ្វើ កិច្ចប្រជុំ បានឌុងដែរ ។ រយៈពេល ជាង ៧០ឆ្នាំ ក្រោយមក ស្ថានការណ៍ អន្តរជាតិមាន បម្រែបម្រួលនិងភាព រង្គោះរង្គើ ខ្លាំង ឯកតោភាគីនិយម និង គាំពារនិយម បាន ងើបឡើងវិញ ទង្វើអនុត្តរភាព បាន កើនឡើង ដូច្នេះ គុណតម្លៃ យុគសម័យ នៃស្មារតីបានឌុង គឺកាន់តែ មាន សារសំខាន់ ។ យើងត្រូវ សម្រប តាម និន្នាការ ប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់ ការស្វែងរក ចំណុច ឯកភាពគ្នា និង រក្សាទុក គំនិតមិន ស្របគ្នានិង រួមរស់នៅ ដោយ សន្តិសហវិជ្ជមាន ដោះស្រាយ ការខ្វែងមតិ តាមរយៈ ការពិគ្រោះ ពិភាក្សា ជំរុញ ការឈ្នះ-ឈ្នះ តាមរយៈ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេច បាន នូវការអភិវឌ្ឍនិង វិបុលភាព ដែល រួមគ្នាកសាង និងចែករំលែក ជាមួយគ្នា ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានលើកឡើងថា ប៉ុន្មានឆ្នាំ កន្លងទៅនេះ ក្រោម ការណែនាំ ជា យុទ្ធសាស្ត្រ របស់ ប្រមុខរដ្ឋនៃ ប្រទេសទាំងពីរ ពាណិជ្ជកម្ម ទ្វេភាគីរវាងចិន និងឥណ្ឌូណេស៊ី បានកើន ឡើងនិង លើកកម្ពស់ គុណភាព ការវិនិយោគគ្នា ទៅវិញទៅមក បានកើនឡើង យ៉ាងឆាប់ រហ័ស គម្រោង សំខាន់ ៗទទួលបាន ប្រសិទ្ធភាពដ៏ លេចធ្លោ ដែលបានផ្តល់ ផលប្រយោជន៍ ដល់ សហគ្រាសនិង ប្រជាជននៃ ប្រទេសទាំងពីរ យ៉ាងប្រាកដប្រជា ហើយបាន បំពេញ បន្ថែម ភាពប្រាកដប្រជា កាន់តែច្រើន ដល់សេដ្ឋកិច្ច ពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយ តប លោក Prabowo Subianto បានថ្លែងថា ភាគី ឥណ្ឌូណេស៊ី រីករាយរួម ជាមួយ ភាគីចិន បង្កើន កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ចបៃតង និងការអប់រំ វិទ្យាសាស្ត្រ ជាដើម ធ្វើឱ្យការផ្លាស់ប្តូរ រវាងប្រជាជន និង ប្រជាជន មានភាពជិតស្និទ្ធ ដើម្បី សម្រេចឱ្យបាន កាន់តែល្អនូវ ការផ្តល់ ផលប្រយោជន៍ ដល់គ្នា ទៅវិញទៅមក និងឈ្នះ-ឈ្នះ ។ ឥណ្ឌូណេស៊ី រីករាយរួមជាមួយ ភាគីចិន ផ្សព្វផ្សាយស្មារតី បានឌុង គាំពារសន្តិភាព ស្ថិរភាពនិង វិបុលភាព ក្នុងតំបន់អាស៊ី គាំពារផលប្រយោជន៍ រួមនៃ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជា គាំពារ សមភាពនិង យុត្តិធម៌អន្តរជាតិ ផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print