ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅពេលកំពុងបើកគោយន្តចេញពីចំការដំឡូងមី ពេលផ្ទៃមេឃកំពុងងងឹតចង់ធ្លាក់ភ្លៀង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិដោយរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្ត បាត់ដំបង។ លោកអធិការបានបន្តថា ជនរងគ្រោះមាន ឈ្មោះ ធឿន ភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ត្រូវបានរន្ទះបាញ់ស្លាប់នៅពេលបើកគោយន្តចេញពីកន្លែងដកដំឡូងបានប្រហែល៥០ម៉ែត្រ។
...
សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចក៏ដូចជាក្រុមគ្រូ ពេទ្យជំនាញចុះពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់ឱ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕