លោក ប៉ានខែម ប៊ុនថន អញ្ជើញជាអធិបតីពិធីជួបជុំរវាងនាយកដ្ឋានព័ត៌មានរបស់គណបក្សជាមួយក្រុមប្រើប្រាស់បណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ានខែម ប៊ុនថន អនុប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សទទួលបន្ទុកនាយកដ្ឋានព័ត៍មាន នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធីជួបជុំរវាងនាយកដ្ឋានព័ត៍មានរបស់គណបក្សជាមួយក្រុមប្រើប្រាស់បណ្តាលសង្គមចំនួន១៤៨រូប។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរឹតចំណងមិត្តភាព និងផ្លាស់ប្តូរមតិយោបល់ទៅលើបទពិសោធន៍នៃការប្រើប្រាស់បណ្តាញសង្គមដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងលុបបំបាត់នូវព័ត៍មានក្លែងក្លាយ បំពុល ដែលមានចេតនាបន្ទុះបង្អាប់និងបំផ្លាញកេរ្ត៏ឈ្មោះរបស់រាជរដ្ឋាភិបាល។

លោកប្រធានក៏បានលើកឡើងបន្ថែមទៀតថាក្នុងនាមជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់មួយកំពុងដឹកនាំប្រទេសឈរលើសច្ច:ភាព តម្លាភាព និងភាពត្រឹមត្រូវ យើងត្រូវធ្វើការប្រើប្រាស់បណ្តាញសង្គមឲ្យមានក្រមសីលធម៍ដោយឈរទៅលើច្បាប់របស់ប្រទេស ក៏ដូចជាគោរពតាមលក្ខខន្តិកៈរបស់គណបក្ស មិនត្រូវធ្វើការលាបព័ណ៍ទៅមក ប្រើប្រាស់ពាក្យអសុរស ឬហិង្សា ផ្ទុយមកវិញយើងគួរផ្សព្វផ្សាយព័ត៍មានណាដែលពិត ព័ត៍មានណាដែលបង្ហាញពីការអភិវឌ្ឍន៏ ស្នាដៃ និងសមិទ្ធផលសំខាន់ៗរបស់ថ្នាក់ដឹកនាំប្រទេស។

ជាចុងក្រោយលោកប្រធានក៏បានថ្លែងកោតសរសើរដល់បងប្អូនក្រុមបណ្តាញសង្គមដែលកន្លងមកបានខិតខំថែរក្សា ការពារ សមិទ្ធផលរបស់បក្ស និងរដ្ឋាភិបាលនៅលើសមរភូមិបណ្តាញសង្គមយ៉ាងសស្រាក់ស្រាំ។ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យអ្នកគាំទ្រទាំងអស់គួរគប្បីសហការគ្នាដោយមិនប្រកាន់ក្រុម បក្សពួក ដើម្បីបម្រើប្រយោជន៍ឲ្យគណបក្ស ក៏ដូចជារដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print