ទីម័រឡេស្តេ៖​ អរគុណអាស៊ាន ជាពិសេសសម្តេចតេជោ ដែលបានជ្រោមជ្រែងឱ្យខ្លួនបានក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន នាពេលខាងមុខ

ចែករំលែក៖

ប្រទេសទីម័រឡេស្តេ នឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន ជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៥ខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim បានថ្លែងថា ប្រទេសទីម័រឡេស្តេនឹងចូលជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ខាងមុខនេះ ដែលគ្រោងធ្វើនៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាខែតុលា។

ឯកឧត្តម នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដឹងគុណបំផុត ចំពោះការទទួលស្គាល់ពីគ្រប់ភាគីទាំងអស់ក្នុងអាស៊ាន និងក្រៅប្រទេស ដែលបានរួមចំណែកដោយមិននឿយហត់ដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ 

ឯកឧត្តមក៏បានបានកោតសរសើរចំពោះការយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តមិនងាករេចំពោះសាមគ្គីភាព និងការរួមបញ្ចូលគ្នាក្នុងតំបន់ ហើយនេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ទីម័រឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូល។

នៅថ្ងៃដដែលនេះ គណៈប្រតិភូប្រធានរដ្ឋសភាទីម័រឡេស្តេ បានជួបមិនផ្លូវការជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។ 

នៅក្នុងជំនួប ភាគីទីម័រឡេស្តេបានសម្តែងនូវក្តីរីករាយណាស់ចំពោះដំណឹងដែលទីម័រឡេស្តេនឹងចូលជាសមាជិកអាស៊ាននៅចុងឆ្នាំនេះ និងសំដែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធកម្ពុជា ចំពោះការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងចំពោះទីម័រឡេស្តេ។ 

ចំណេកលោកប្រធានាធិបតីប្រទេសទីម័រឡេស្តេបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី២៦ ខែឧសភាថា «អាស៊ាន…ក្តីសុបិន្តតាំងពីខែមិថុនា ឆ្នាំ១៩៧៤…

និងនៅឆ្នាំ២០១១ ខ្ញុំបានចុះហត្ថលេខាលើលិខិតផ្លូវការដើម្បីចូលជាសមាជិកអាស៊ាន។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនំនិងមន្ត្រីនៃអាស៊ានទាឱងអតីតកាលនិងបច្ចុប្បន្នកាល…»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print