ភ្នំពេញ ៖ នៅ ល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២៩២៥ ម្សិលមុិញនេះ គណៈកម្មការ រៀបចំ ការ ប្រឡង ប្រជែង ជ្រើសរើស មន្ត្រី រាជការ បាន ប្រកាស លទ្ធផល ការ ប្រឡង ចូល បម្រើ ការងារនៅ អគ្គ លេខា ធិការ ដ្ឋាន ក្រុម ប្រឹក្សា អ្នក ច្បាប់។ ជាលទ្ធផល ក្នុងចំណោម បេក្ខជន ចូលរួមប្រឡងចំនួន ៥០៧នាក់ មាន បេក្ខជនត្រឹម ៦នាក់ ប៉ុណ្ណោះ ដែល បាន ប្រឡងជាប់។
សូមកោតសរសើរចំពោះអ្វីដែល គួរ ឱ្យ ចាប់ អារម្មណ៍ នោះ គឺ បេក្ខជន ២នាក់ ជា គូ ស្វាមី ភរិយា ដែលបានដឹកដៃគ្នាមកប្រឡង បាន ប្រឡងជាប់ទាំង ២នាក់ លេី ជំនាញ និតី សាធារណៈ។ គូ ស្វាមី ភរិយានោះ មាន ឈ្មោះថា ប៉ែន បញ្ញាឬទ្ធិ និង ឌន ដានីត្តា។
សូមបញ្ជាក់ថា ៖ ការប្រឡងប្រជែង ជ្រើសរើស មន្ត្រី រាជការ ឱ្យ ចូល បម្រើ ការងារនៅ អគ្គ លេខា ធិការ ដ្ឋាន ក្រុម ប្រឹក្សា អ្នក ច្បាប់ រៀបចំ ដោយ ក្រសួង មុខងារ សាធារណៈ ដែល មានការ ចូលរួម សង្កេត ការណ៍ ពី អង្គភាព ប្រឆាំង អំពើ ពុករលួយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់លើកឡើងថា ៖ កំណែទម្រង់ថ្មី ការប្រឡងមន្រ្តីចូលក្រខ័ណ្ឌ «អ្នកចេះគឺជាប់» ចំគោលដៅ, កុំឲ្យមានតែបរិមាណ តែគ្មានគុណភាព! ។
គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិថ្មី គឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារសាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្រខ័ណ្ឌ ដើម្បីធានាឲ្យបាន នូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ «អ្នកចេះគឺជាប់»។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា« ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាល ស្រដៀងលោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នា ធ្វើយ៉ាងណា ដើម្បីធានាឲ្យបាន នូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា “អ្នកចេះគឺជាប់” នេះហើយជាគោលការណ៍របស់យើង» ៕
ដោយ ៖ សិលា