ទីក្រុងគូឡាឡាំពួ ៖ លោក Anwar នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលជាប្រធាន ផ្លាស់វេននៃអាស៊ាន បានថ្លែងក្នុងពិធី ចុះហត្ថលេខាលើ «សេចក្តីប្រកាស គូឡាឡាំពួរ » នៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នាថ្ងៃទី ២៦ ខែឧសភាថា ប្រទេសអាស៊ាននឹងពួតដៃគ្នាដើម្បីពង្រឹង ឋានៈសំខាន់ ដែលជាសសរទ្រូងសម្រាប់ លំនឹង ស្ថិរភាពសកលលោក និងជា អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី ។
គួររំលឹកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ បានបើកធ្វើនៅទីក្រុងគូឡាឡាំពួរ រដ្ឋធានី ម៉ាឡេស៊ី ។ ល្ងាចថ្ងៃដដែល កិច្ចប្រជុំកំពូលបានអនុម័តលើ «សេចក្តីប្រកាសគូឡាឡាំពួរ » ជាផ្លូវការ ដែល នឹងផ្តល់ជាមតិយោបល់ណែនាំ និងជា ផែនការអភិវឌ្ឍន៍អាស៊ានក្នុងរយៈពេល ២០ ឆ្នាំ ខាងមុខនេះ។
លោក Anwar បានថ្លែងថា «សេចក្តីប្រកាសគូឡាឡាំពួរ» មិនគ្រាន់តែជា ឯកសារណែនាំអំពីការអភិវឌ្ឍប៉ុណ្ណោះ
ទេ ប៉ុន្តែថែមទាំងជាពាក្យសន្យារួនៃ បណ្តា រដ្ឋសមាជិកអាស៊ាន ចំពោះ អនាគតក្នុង តំបន់ដែលបានបង្ហាញពីការសម្រេចចិត្ត របស់ប្រទេសនានាចំពោះការប្រកាន់ខ្ជាប់ ពហុភាគីនិយម និងការធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ =ឈ្នះ ៕
ប្រភព ៖ «CCFR China state-controlled media »