បុរសម្នាក់បើករថយន្តបុកចូលទៅក្នុងអ្នកគាំទ្រ Liverpool បង្កើតឱ្យមានទិដ្ឋភាពដ៏រន្ធត់

ចែករំលែក៖

បុរសអាយុ 53 ឆ្នាំម្នាក់បានបើកឡានចូលទៅក្នុងហ្វូងអ្នកគាំទ្រដែលចូលរួមក្នុងក្បួនដង្ហែរអបអរសាទរការឈ្នះជើងឯក Premier League របស់ Liverpool បណ្តាលឱ្យមនុស្ស 47 នាក់រងរបួស។

សាក្សីរៀបរាប់ពីហេតុការណ៍ដែលបុរសម្នាក់បើកឡានបុកហ្វូងអ្នកគាំទ្រ Liverpool មនុស្សភាគច្រើនមានការភ្ញាក់ផ្អើល និងតក់ស្លុតនៅពេលដែលឃើញទិដ្ឋភាពរថយន្ត Ford Galaxy បុកអ្នកគាំទ្រ Liverpool ដែលចូលរួមក្នុងក្បួនដង្ហែរដើម្បីអបអរជើងឯក Premier League ។
រថយន្តសង្គ្រោះ និងប៉ូលីសត្រូវបានបញ្ជូនភ្លាមៗទៅកាន់ Water Street កណ្តាលទីក្រុង Liverpool បន្ទាប់ពីទទួលបានការហៅទូរស័ព្ទបន្ទាន់នៅម៉ោង 6 ល្ងាច (ម៉ោងក្នុងតំបន់ ថ្ងៃទី 26 ឧសភា) នៅពេលដែលក្បួនដង្ហែហៀបនឹងបញ្ចប់។
បុរសស្បែកសវ័យកណ្តាលម្នាក់បើករថយន្ត Ford Galaxy ពណ៌ខ្មៅ បានបើកបុកហ្វូងអ្នកគាំទ្រដែលកំពុងដើរអបអរ។ វីដេអូដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញពីរថយន្តមួយគ្រឿង ស្រាប់តែបង្កើនល្បឿនបត់ស្តាំ បុកមនុស្សជាច្រើននាក់ អូសប្រហែល២០ម៉ែត្រ។
ខ្លះជាប់នៅក្រោមកង់ ហើយខ្លះទៀតធ្លាក់ទៅចិញ្ចើមផ្លូវ។ ពេលរថយន្តឈប់មានអ្នកខឹងជាច្រើនបានវាយបំបែកកញ្ចក់រថយន្ត ហើយអូសអ្នកបើកបរចេញដើម្បី«ដោះស្រាយ»។
ឧទ្ធម្ភាគចក្របានមកដល់កន្លែងកើតហេតុភ្លាមៗ ដោយចុះចតនៅជិតអគារ Liver ។ រថយន្តប៉ូលិស រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានតម្រង់ជួរតាមបណ្តោយផ្លូវដើម្បីជួយក្នុងការជួយសង្គ្រោះ។
រូបភាពពីកន្លែងកើតហេតុបានបង្ហាញមនុស្សជាច្រើនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយជិះរទេះរុញ។ យោងតាមស្ថិតិដំបូងមនុស្ស 47 នាក់បានរងរបួសក្នុងនោះមានកុមារ 4 នាក់៕

...

រូបថត​: sun sports

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print