សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមស្វាយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង២០ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥ នៅត្រង់ចំណុចអូរអង្រ្គង ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេន រក្សា ភេទប្រុស អាយុ២២ឆ្នាំ ដែលជនរងគ្រោះមិនដឹងថាមានវិបត្តិអ្វីទេ បានចាកចេញពីប្រទេសថៃចោលប្រពន្ធកូនមកស្នាក់នៅលេងផ្ទះបងប្អូននៅចំណុចកើតហេតុខាងលើ ទើបបានរយះពេល៤ទៅ ៥ថ្ងៃ។ លុះនៅយប់កើតហេតុក៏បាត់ជនរងគ្រោះមិនដឹងទៅណា លុះព្រឹកឡើងបាននាំគ្នាដើររកក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមស្វាយ ស្លាប់បាត់ទៅហើយ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យនិងបាន សន្និដ្ឋានថា សពជន រងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។ បន្ទាប់មកក៏បានធ្វើកំណត់ ហេតុប្រគល់ឲ្យសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print