ខេត្តប៉ៃលិន៖ មានករណីគ្រោះ
ថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើត
ឡើងនៅវេលាម៉ោង១និង៥០នាទីថ្ងៃ ត្រូវនិងថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំនុចផ្លូវចូលសាលាបឋមសឹក្សាអូរតាពុក,
សង្កាត់ទួលល្វា, ក្រុងប៉ៃលិន។
បើតាមប្រភពពីមហាជនបានឲ្យដឹងថា,ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត
លោក ស្លេស យូ ជាប្រធានមន្ទីសុខាភិ
បាលខេត្តប៉ៃលិន (បើកបរដោយក្មួយរបស់គាត់)បុកគ្នាជាមួយម៉ូតូ។
ប្រភពមហាជនបានបន្តថា អ្នកបើកម៉ូតូមានឈ្មោះចិត្ត ចាន់ត្រា (ហៅក្រៅមានឈ្មោះថាហ្វី) ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅនៅប៉ាហ៉ីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន។ បើកបរម៉ូតូម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខប៉ៃលិន1B-4838 ផលិតឆ្នាំ២០១៩រងការខូចខាតធ្ងន់ធ្ងរ។
ចំណែកអ្នកបើកបររថយន្តឈ្មោះម៉ាត់ អូស៊ីន ជានិស្សិត អាយុ២៤ឆ្នាំរស់អូរច្រាកើត , សង្កាត់ទួលល្វា , ក្រុងប៉ៃលិនខេត្តប៉ៃលិន។
តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា-គ្រោះថ្នាក់នេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នសមត្ថកិច្ចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃ
លិន, រង់ចាំភាគីទាំងសងខាងមកដោះស្រាយនៅពេលក្រោយ។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីសង្គ្រោះ៕
ដោយ÷ស សារ៉េត