ភ្នំពេញ ៖ តើរោគសញ្ញានៃជំងឺខ្សោយក្រពះ ពោះវៀនមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖
– ការឈឺពោះរ៉ាំរ៉ៃ
– ចុកឆ្អល់ ក្នុងពោះ
– តឹងណែនក្នុងពោះ
– ញ៉ាំឆាប់ឆ្អែត
បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ។
“ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង!”
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
...
ដោយ ៖ សិលា