ភ្នំពេញ៖ សពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេសាប ដោយមានគេយកខ្សែចងចង្កេះជាប់នឹងថ្មទុកនៅខាងត្បូងស្ពានខ្សែកាបឫស្សីកែវ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២៥ ស្ថិតក្នុងភូមិឃ្លងសង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពបុរសនោះភ្លាមៗ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ស្លៀកខោជើងវែងពណ៌ត្រេអុី និងអាវពណ៌ខ្មៅមានរូបតុក្កតា។
តាមព័ត៌មានពីអ្នករកត្រីបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានចេញពីផ្ទះដើម្បីស្ទូចត្រី បានចុះដើរតាមផ្លូវច្រាំងទន្លេនៅវេលាព្រឹកព្រលឹមស្រាងៗ ក៏បានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេដោយឃើញមានគេយកខ្សែចងនឹងចង្កេះខោជាប់នឹងថ្ម ទំនងជាមានទូកប្រជាអ្នកនេសាទឃើញហើយយកខ្សែចងទុកអោយសាច់ញ្ញាតិបានដឹង។
បន្ទាប់មកបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យផងដែរ ។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថាបុរសរូបនោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយ។ ដោយជំហានដំបូងសង្ស័យថា បុរសរូបនោះអាចស្លាប់ដោយសារលង់ទឹកឬក៏លោតទឹកពីលើស្ពានខ្សែកាបឫស្សីកែវទើបបណ្ដាលអោយស្លាប់បែបនេះ ៕ដោយ ៖ ភារ៉ា ដង្កោ