ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ឧសភាឆ្នាំ២០២៥ នេះ ពលរដ្ឋរាយការណ៍ថា ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់នៅចំណុចព្រែកកំពង់ស្មាច់ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលតាមពលរដ្ឋអះអាងថា អាចបណ្តាលមកពីរោងចក្រចម្រាញ់ស្បែកគោ១កន្លែង (cambodia) Biotechnology co.,ltd )មានទីតាំងនៅឃុំសាមគ្គី បង្ហូរសំណល់រាវចូលព្រែក ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ឧសភា ២០២៥កន្លងថ្មីៗនេះ ទីតាំងរោងចក្រនេះត្រូវបានក្រុមការងារចម្រុះដឹកនាំដោយ លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលមានមន្ទីរការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងហាមឃាត់ការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុននេះ ដែលបង្ហូរកាកសំណល់រាវចូលព្រែកកំពង់ស្មាច់ នាំឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋនៅតាមព្រែក ក្នុងមូលដ្ឋាននេះ ។
ទោះជាយ៉ាងនេះក្តី ភ្លាមៗនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីមន្ត្រីជំនាញឬផ្នែកពាក់ពន្ធ័ រឿងត្រីចិញ្ចឹមរបស់ពលរដ្ឋងាប់នេះ ថាបណ្តាលមកពីការបង្ហូរកាកសំណល់ រាវរបស់រោងចក្រនោះ ឬដោយសារបញ្ហាអ្វីផ្សេងនៅ ឡើយ ដោយរង់ចាំការអង្កេតជាក់ស្តែងពីមន្ត្រីជំនាញ៕