ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​៖​ ពិតជាសោកស្តាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់យោធិនពលីដ៏អង់អាច សួន រោន ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅតំបន់មុំបី

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និងសហការីទាំងអស់ ពិតជាសោកស្តាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់យោធិនពលីដ៏អង់អាច សួន រោន ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅតំបន់មុំបី ឆងបក នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងមូលដ្ឋានខេត្តព្រះវិហារ។

លោក​ ហ៊ុន​ ម៉ានី​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ មរណភាពនេះ ជាការបាត់បង់វីរៈយុទ្ធជនដែលបាន​លះបង់​អាយុជីវិត​ដើម្បី​ការពារ​ជាតិ​ មាតុភូមិ​ និងទឹកដី គួរជាទីគោរព ដែលកើតចេញពីការឈ្លានពានម្តងហើយម្តងទៀត មិនអាចទទួលយកបាន។ យើងមិនចង់មានសង្គ្រាមនោះទេ តែយើងត្រូវការពារប្រទេសជាតិផងឲ្យខាងតែបាន។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាគីនៃប្រទេសទាំងសងខាង នឹងអនុវត្តអភិក្រមចរចាគ្នាក្នុងស្មារតីសន្តិភាព ដើម្បីប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជនរបស់យើង។  

យើងខ្ញុំ ទាំងអស់គ្នាចងចាំជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហានរបស់លោក សួន រោន ដែលបានលះបង់អាយុជីវិតដើម្បីជាតិ និងមាតុភូមិជាទីស្នេហារបស់យើង ។ យើងខ្ញុំ សូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយោគទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print