ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ៖ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន [សម្តេច ហ៊ុន ម៉ាណែត] ជាអ្នក ដែលធ្លាប់ប្រឡូកក្នុងសមរភូមិតាមាន់ តាក្របី ព្រះវិហារ ដូច្នេះគេដឹង រឿងភូមិសាស្ត្រលើសពីខ្ញុំទៅទៀត។
ថ្លែងថាពិសេសពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើទោះបីជានាយករដ្ឋមន្ត្រីស្ថិតនៅក្រៅប្រទេស ប៉ុន្តែគាត់មានទំនាក់ទំនងជាប្រចាំជាមួយបណ្តាមេដឹកនាំក្នុងប្រទេសដើម្បីដោះស្រាយ បញ្ហា។
៖ ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធ ធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើអោយប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាអោយមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? នេះជាការបញ្ជាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពីប្រទេសជប៉ុន៕
ដោយ ៖ សិលា