សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីមានការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានភាពស្ងប់ចិត្ដ និងជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់លើលទ្ធភាពនៃការដោះស្រាយបញ្ហានេះ តាមរយៈការចរចា ជាជាងការដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

ក្នុងឱកាសថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា អ្វីដែលគួរឱ្យខ្លាចបំផុត គឺព័ត៌មានក្លែងក្លាយ អុចអាលដែលនាំទៅដល់សង្រ្គាមរវាងប្រទេសទាំងពីរ ក៏ដូចជាការស្អប់ជាតិសាសន៍ដែលនាំឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍ក្នុងទំនាក់ទំនងសហប្រតិបត្ដិការល្អ។
សូមបញ្ជាក់ថា ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន មិនគួរផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ និងពិចារណាអំពីផលវិបាកដែល អាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។
ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំអនឡាញជាបន្ទាន់មួយ ដើម្បីពិភាក្សាទាក់ទងនឹងការផ្សាយព័ត៌មានពី ស្ថានការណ៍ទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំបន្ទាន់នេះ បន្ទាប់ពីពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌ដែលមិនមានប្រភព ច្បាស់លាស់អំពីស្ថានភាពទូទៅនៅតាមតំបន់ព្រំដែនកម្ពុជាថៃ ដែលនាំឲ្យមានការភាន់ច្រឡំ ហើយព័ត៌មានទាំនោះបានរីកវាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print