អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៨ ខែឧសភា ក្រសួងការបរទេស រុស្ស៊ី បាន ចេញ សេចក្តីថ្លែងការណ៍ថា លោក Lavrov រដ្ឋមន្ត្រីក្រសួងការបរទេស រុស្ស៊ី បាន ជួប សន្ទនា តាម ទូរស័ព្ទ ជា មួយ លោក Robio រដ្ឋមន្ត្រី ក្រសួងការបរទេស អាមេរិក ដើម្បីពិគ្រោះពិភាក្សា អំពី បញ្ហា ដូចជា ការចរចា ផ្ទាល់ ជុំថ្មី រវាង រុស្ស៊ី និង អ៊ុយក្រែន ជាដើម ។
គេហទំព័រ «CCFR China state-controlled media » លោកLavrov បាន លើកឡើង នា ថ្ងៃទី ២៨ ខែឧសភាថា ការចរចាជុំទី២ រវាង រុស្ស៊ី និង អ៊ុយក្រែន នឹង បើកធ្វើ នៅក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅ ថ្ងៃទី ២ ខែមិថុនា ខាង មុខ នេះ។
យប់ថ្ងៃទី ២៨ ខែឧសភា លោក Umerov រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ុយក្រែន បាន បង្ហោះ សារ តាម បណ្តាញ ទំនាក់ទំនង សង្គម ថា ភាគីអ៊ុយក្រែន បានប្រគល់ ឯកសារ ពាក់ ព័ន្ធ នឹង គោលជំហរ ស្តីពី ការ ឈប់បាញ់គ្នា របស់ អ៊ុយក្រែន ទៅ ឱ្យ ភាគី រុស្ស៊ី រួចហើយ ហើយ អ៊ុយក្រែន កំពុង រង់ចាំ ទទួល អនុស្សរណៈ ពាក់ព័ន្ធ នឹង ការ ឈប់បាញ់គ្នា របស់ ភាគីរុស្ស៊ី៕
ដោយ ៖ សិលា