អភិបាលរងខេត្តព្រះវិហារចូលរួមរំលែកទុក្ខគ្រួសារសពយុទ្ធជនពលីដោយសារបូរណភាពទឹកដី នៅតំបន់មុំបី ស្រុកជាំក្សាន្ត

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលនៃគណ:អភិបាខេត្ត​ បានដឹកនាំក្រុមការងារអញ្ជេីញចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឈរជើងនៅតំបន់ព្រំដែនចំណុចមុំបី បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥នេះ។

ក្រុមការងារបានអញ្ជេីញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ
លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសព។

...

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print