ក្រុមអ្នកបើករថយន្តតាក់ស៊ីចតលើផ្លូវសាធារណៈដេញចាប់ម៉ូយនៅមុខច្រកអន្តរជាតិព្រំសមត្ថកិច្ចអត់ខ្វល់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រុមអ្នកបើករថយន្ត តាក់ស៊ីគ្មានចំណតត្រឹមត្រូវបានឈប់ចត លើផ្លូវសាធារណៈ និងដេញចាប់ម៉ូយយ៉ាងអនាអនាធិបតេយ្យ ដោយសមត្ថកិច្ចមិន ខ្វល់ ពីសណ្តាប់ធ្នាប់នៅមុខច្រកអន្តរជាតិ ព្រំនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុង រងការរិះគន់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់ដែល រស់នៅក្បែរនោះបានឲ្យដឹងថា ក្រុមអ្នក បើកតាក់ស៊ី នៅច្រកអន្តរជាតិព្រំបានធ្វើ សកម្មភាពដេញចាប់ម៉ូយយ៉ាងប្រសេច ប្រសាច ហើយគ្មានសមត្ថកិច្ចណាម្នាក់ ខ្វល់ចុះមកត្រូវពិនិត្យ និងសម្រួលចរាចរណ៍ សោះឡើយ ។ ប្រភពបានបន្តថា សកម្ម ភាពខាងលើនេះត្រូវបានភ្ញៀវជាតិនិងអន្តរជាតិ កំពុងតែរិះគន់យ៉ាងខ្លាំង ដោយសារពួកគេត្រូវធ្វើដំណើរឆ្លងកាត់ចេញចូលប្រទេសកម្ពុជា-ថៃ តាមច្រកអន្តរជាតិព្រំ ដោយបង្កឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ខណៈដែលការធ្វើដំណើរចេញចូលទាំង ភ្ញៀវទេសចរ និងឈ្មួញធំៗពីមួយថ្ងៃទៅ មួយថ្ងៃយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ។

ប្រជាពលរដ្ឋម្នាក់ទៀតបានប្រាប់ឱ្យដឹងដែរថា ជារៀងរាល់ថ្ងៃជាពិសេនៅពេលព្រឹក គេសង្កេតឃើញក្រុមអ្នកបើករថយន្តតាក់ស៊ីនាំគ្នាមកចតរថយន្តនៅលើផ្លូវសាធារណៈខាងមុខច្រកអន្តរជាតិព្រំត្រៀបត្រា ហើយដេញចាប់ម៉ូយឡើងរថយន្តរបស់ខ្លួន ។ ពេលខ្លះគេឃើញក្រុមអ្នករត់តាក់ស៊ីទាញចាប់ ម៉ូយរុញច្រានគ្នាចុះឡើងបង្កជាជម្លោះវាយតប់រវាងអ្នកបើករថយន្តតាក់ស៊ីដូចគ្នា ក៏ មាន ។ សកម្មភាពទាំងនេះហើយ ដែលបង្ក ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មាន ភាពភ័យខ្លាច ។ ប្រភពបានបន្តថា សូមឲ្យសមត្ថកិច្ចមេត្តាយកចិត្តទុកដាក់លើបញ្ហា នេះ ព្រោះប្រជាពលរដ្ឋនៅតំបន់នេះមិនចង់ ឃើញមានភាពអសន្តិសុខ ជាពិសេសគឺមិនចង់ឲ្យបាត់បង់ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិនោះទេ ដោយសារពួកគាត់ប្រកបរបរលក់ដូរសម្រាប់ភ្ញៀវទេសចរ ។

គួរបញ្ជាក់ថា ច្រកអន្តរជាតិព្រំខេត្តប៉ៃលិននេះជាច្រកមួយបម្រើលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវប្បធម៌បានផ្តល់សារប្រយោជន៍ក្នុងវិស័យសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា ។

ជុំវិញបញ្ហានេះ លោក កើត សុធា អភិបាលខេត្តប៉ៃលិនបំភ្លឺឱ្យដឹងថា បច្ចុប្បន្ន នៅស្រុកសាលាក្រៅ មិនទាន់មានចំណតរថយន្តដើម្បីឱ្យរថយន្តតាក់ស៊ីចត ចាប់ម៉ូយ នៅឡើយទេ មានតែចំណតចល័ត ។ លោក បន្តថា អាជ្ញាធរខេត្តកំពុងរកវិធីដោះស្រាយទីតាំងសម្រាប់ឱ្យក្រុមរត់តាក់ស៊ីមានកន្លែងចតត្រឹមត្រូវ ៕

Pailin (2) Pailin (1) Pailin (3)

ដោយ៖ សំ វិច្ឆិកា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print