«ទំនាក់ទំនងរវាងលោកស្រី និងនាយករដ្ឋមន្ត្រីកម្ពុជា [សម្តេច ហ៊ុន ម៉ាណែត] ល្អស្រាប់រួចទៅហើយ»

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាផ្ទុះអាវុធនៅព្រំដែន! នៅពេលសួរថា តើលោក ថាក់ស៊ីន អាចជួយអន្តរាគមន៍បានទេ? លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn ឆ្លើយថា «ទំនាក់ទំនងរវាងលោកស្រី និងនាយករដ្ឋមន្ត្រីកម្ពុជា [សម្តេច ហ៊ុន ម៉ាណែត] ល្អស្រាប់រួចទៅហើយ»។

ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ប្រមុខរដ្ឋាភិបាលថៃ ក៏មិន ចង់ឱ្យ ជម្លោះកាន់តែរីកធំនោះឡើយ។ តាម The Nation លោកស្រី Paetongtarn អះអាងពីការពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើការរួមគ្នា ដើម្បី ដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print