ភ្នំពេញ៖ ដោយសារបញ្ហាសំរាមនិងស្មៅដុះពាសពេញលេីផ្ទៃទឹកប្រឡាយមេទួលពង្រធ្វេីឲ្យចរន្តទឹកហូរយឺតងាយនិងជនលិចពេលភ្លៀងមកម្តងៗ នៅរសៀលថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះពិនិត្យដាក់សាឡង់ អេស្កាវទ័រ ស្តារយកសំរាម ស្មៅចេញដេីម្បីសម្រួលចរន្តទឹកហូរបានលឿន។
លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថាដោយសារតែមេីលឃេីញស្មៅបានដុះពាសពេញលេីផ្ទៃទឹកប្រឡាយមេ ក៏ដូចជាមានបងប្អូនមួយចំនួនបានបោះកាកសំណល់សំរាមចូលទៅក្នុងទឹកប្រឡាយធ្វេីឲ្យចរន្តទឹកហូរយឺតងាយនិងស្ទះពេលភ្លៀងមកម្តងៗ ទេីបនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង និងដាក់សាឡង់ អេស្កាវទ័រ ដេីម្បីកាយប្រមូលសំរាម យកស្មៅចេញបេីកឲ្យចរន្តទឹកហូរលឿន។
លោក ចៅសង្កាត់បានសំណូមពរដល់បងប្អូនទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវចៀសវាងបោះចោលចូលក្នុងប្រឡាយលូងាយនិងស្ទះចរន្តទឹកហូរ ហេីយក៏ប្រឈមនិងការជនលិចនារដូវវស្សា៕ដោយ៖សុខាសែនជ័យ