ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានលោក Kevin Hassett បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនបីជិតរួចរាល់ហើយ ហើយលោករំពឹងថានឹងមានច្រើនជាងនេះទៀត បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មដែលបានរារាំងពន្ធភាគច្រើនរបស់ប្រធានាធិបតី Donald Trump ក៏ដោយ។
Hassett បានថ្លែងនៅក្នុងបទសម្ភាសជាមួយ Fox Business Network ថា “មានកិច្ចព្រមព្រៀងជាច្រើននឹងមកដល់។ ហើយមានបីដែលជាមូលដ្ឋានមើលទៅហាក់ដូចជាជិតបានសម្រេចជោគជ័យ” ។
លោក Hassett បានច្រានចោលសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធដែលបានបិទពន្ធភាគច្រើន ហើយបានរកឃើញថាលោក Trump បានធ្វើហួសសិទ្ធិអំណាចរបស់គាត់ដែលជាការងាររបស់ “ចៅក្រមសកម្មជន”។ លោកថា លោកមានទំនុកចិត្តថា រដ្ឋបាលនឹងឈ្នះលើបណ្តឹងឧទ្ធរណ៍។
លោក Hassett ក៏បានអះអាងថាថា ទស្សនៈរបស់រដ្ឋបាលគឺថាប្រទេសជាច្រើននឹងបើកទីផ្សាររបស់ពួកគេចំពោះផលិតផលអាមេរិកនៅខែក្រោយ ឬពីរខែទៀត។ប្រសិនបើមានការរំខានតិចតួចនៅទីនេះ ឬនៅទីនោះ ដោយសារតែការសម្រេចចិត្តរបស់ចៅក្រមសកម្មជនធ្វើ នោះពុំបានបង្កការបារម្ភចំពោះអ្នកទាំងស្រុងនោះទេ ហើយវាពិតជានឹងមិនប៉ះពាល់ដល់ការចរចានោះឡើយ។