ក្លឹប AC Milanដែលជាក្លឹបយក្សមួយនៅនៅក្របខ័ណ្ឌ Serie A បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍
បានបណ្តេញគ្រូបង្វឹក លោក Sergio Conceicao
ក្រោយ
ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 9 ក្នុងលីគនិងខកខានការប្រកួតនៅទ្វីបអឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ 2019 ។
Milan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លឹបសូមថ្លែងអំណរគុណដល់ Sergio និងបុគ្គលិករបស់គាត់សម្រាប់ការប្តេជ្ញាចិត្ត វិជ្ជាជីវៈ និងការយកចិត្តទុកដាក់របស់ពួកគេដែលបានបង្ហាញក្នុងអំឡុងពេលដឹកនាំក្រុមក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ” ។
លោក
Conceicao ត្រូវបានតែងតាំងកាលពីខែធ្នូជាអ្នកជំនួសលោក Paulo Fonseca ហើយបានចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយដោយគាត់បានដឹកនាំ Milan ឱ្យទទួលជ័យជម្នះក្នុងពានរង្វាន់ Italian Super Cup ក្នុងការប្រកួតលើកទីពីររបស់គាត់នៅពេលកាន់តំណែង។
ប៉ុន្តែ
លទ្ធផលក្នុងលីគមិនមានភាពប្រសើរឡើងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ទេ ហើយពួកគេក៏ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដែលបានចាញ់ក្រុមហូឡង់ Feyenoord ក្នុងខែកុម្ភៈផងដែរ។
សង្ឃឹមចុងក្រោយរបស់ Milan ក្នុងរដូវកាលនេះក៏រលាយសាបសូន្យកាលពីដើមខែឧសភា ដោយប្រកួតចាញ់ដ៏ជូរចត់ 1-0 ក្រោមស្នាដៃក្រុម Bologna ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Coppa Italia ។
Conceicao នឹងមិនបានដឹកនាំការប្រកួតចុងក្រោយនៃរដូវកាលនេះឡើយពេលប៉ះជាមួយនឹង Monza នៅ San Siro ដោយគាត់បានទទួលបម្រាមមួយប្រកួតបន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងពេលចាញ់ក្រុមAS Roma កាលពីចុងសប្តាហ៍មុន ដែលជាលទ្ធផលបានបញ្ចប់ក្តីសង្ឃឹមចុងក្រោយរបស់ Milan ក្នុងការទទួលបានកៅអីលេងនៅអឺរ៉ុបរដូវកាលក្រោយ។