បុរស​ម្នាក់​មាន​អាការៈ​មិនស្រួលខ្លួនខលហៅមិត្តស្រីមកដល់ឃេីញ​ជនរងគ្រោះបាន​ដួលស្លាប់នៅក្នុងបន្ទប់​ទៅ​ហើយ​

ចែករំលែក៖

ភ្នំពេញ​:​ បុរសម្នាក់ជានាយកសាលាឯកជនមានអាការៈមិនស្រួលខ្លួនបានតេហៅនារីជាសង្សារអោយមកជួយមើលខ្លួនខណៈ​នារីជាសង្សារមកដល់​បន្ទប់ឃេីញ​ជនរងគ្រោះបានដួលបាត់​បង់​ជីវិតស្លាប់​​ទៅ​ហើយ​។

ហេតុការណ៍​​នេះ​ដែរ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អេីល​កាល​ពី​​ម៉ោង​ ៦.៣០នាទីល្ងាចថ្ងៃ​ទី​២៩ ខែឧសភា ​ឆ្នាំ​២០២៥​ នៅ​បន្ទប់​ជួលជាន់​ផ្ទាល់​ដី​​មួយ​កន្លែង​ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា សព​ជន​រង​គ្រោះ​ឈ្មោះ​ ញ៉ាង ណុច​អាយុ៣៨ឆ្នាំ​ មុខរបរជាគ្រូបង្រៀន និងជានាយកសាលាឯកជន​ បច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលលេខ៤ជាន់​ផ្ទាល់​ដី​ស្ថិតនៅភូមិ​តកេីត​ហេតុ​ខាង​លើ​​ មានស្រុក​កំណេីត​នៅភូមិ​ត្រពាំងតាមាន់ ឃុំ​ព្នាយស្រុក សំរោងទង ខេត្ត​កំពង់ស្ពឺ។

ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​រស់នៅ​បន្ទប់ជួល​​ក្បែរគ្នា​​បាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​បុរស​រងគ្រោះបន្ទាប់​ពី​បានត្រឡប់មកពីព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងវិញដល់បន្ទប់ជួលដោយ​មាន​អាការៈ​មិន​សូវ​ស្រួល​ខ្លួន​ក៏​បានតេទូរស័ព្ទទៅប្រាប់​នារីម្នាក់ឈ្មោះឃុល គន្ធា ភេទស្រី​អាយុ៣៧ មុខរបរកម្មការិនីរោងចក្រត្រូវជាសង្សារដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធចឹងអស់​រយៈពេល​ជាង​៣ឆ្នាំ​មក​ហើយ​​ស្រាប់តែពេល​នារីខាង​លើ​មក​ដល់បន្ទប់​ជួលក៏​​បាន​ឃើញ​​ជនរងគ្រោះ​បាន​ដួល​នៅ​ក្នុង​បន្ទប់​ស្ដូកស្ដឹង​លែង​មាន​ដង្ហើម​​ទៅ​ហើយ​បន្ទាប់​មក​​នារីខាងលើក៏បានស្រែកហៅអោយអ្នក​ជិតខាងជួយ និងខលហៅរថយន្ត​សង្រ្គោះ​បន្ទាន់ពេលដែលរថយន្ត​​មកដល់គ្រូពេទ្យ​​ធ្វើ​ការ​​ពិនិត្យរួច​ឆ្លើយ​ប្រាប់​ថាជនរងគ្រោះបានផុត​ដង្ហើម​ស្លាប់បាត់បង់​ជីវីតហេីយ​ទេីប​បង្ក​ការ​ភ្ញាក់ផ្អើល​ខាង​ម្ចាស់​ផ្ទះ​ជួល​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​និង​ទាក់ទង​ទៅខាង​​ផ្នែក​ជំនាញ​កោកោសល្យ វិច្ច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បន្ត​ភ្លាម​ៗ​ ។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចជំនាញកោសល្យ​វិច្ច័យ​ចក្ខុ​ ចុះមក
​ពិនិត្យ​លេីសពរួច​បញ្ជាក់​ថា​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង​ហើយសមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុប្រគល់សពឲ្យក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print