រថយន្តដឹកអុស បើកឆ្លងកាត់ផ្លូវក្រាលកៅស៊ូ បាក់ស្រុតក្បាលស្ពានក្រឡាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំ មួយគ្រឿងក្រឡាប់ផ្ងាជើងបង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលដឹកអុសពេញ បើកបរឆ្លងកាត់ផ្លូវក្រាលកៅស៊ូមួយខ្សែពេលដែលទឹកហូរច្រុះ បណ្តាលឱ្យបាក់ស្រុតបង្កឱ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍រថយន្តដឹកអុសស្រុតផ្លូវក្រឡាប់ដោយខ្លួនឯងនោះកើតឡើងកាលវេលាម៉ោង០១និង៥០នាទីអាធ្រាត្រចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទរថយន្តយីឌុប) ពណ៌ខៀវ ពាក់ផ្លាលេខលេខ  កំពង់ចាម3A2715 បើកបរដោយឈ្មោះស៊ុំ វុទ្ធី ហៅអ៊ត ភេទប្រុស អាយុ៣៥ឆ្នាំ បានរងរបួសជើងខាងស្ដាំ រស់នៅក្នុងភូមិជាំសង្កែ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបេីកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូ ពីទិសខាងលិចឆ្ពោះទៅទិសខាងកើតលុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើក៏បានស្រុតផ្លូវនៅគល់ស្ពានខាងលិចស្ពានអូរក្បៀរ(មូលហេតុទឹកហូរច្រុះពីក្រោម) បណ្តាលឱ្យស្រុតក្រឡាប់នៅលើផ្លូវក្រាលកៅស៊ូនោះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ និងសមត្ថនគរបាលជំនាញចុះជួយអន្តរាគមន៍។ រីឯតៃកុងរថយន្តដែលរងរបួសត្រូវបានសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការអន្តរាគមន៍ អូសយករថយន្តខាង លើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

...

ប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែដែលឆ្លងកាត់ពីផ្សារស្លាបលែងក្នុងឃុំស្វាយរំពារ ឆ្លងកាត់រហូតដល់ឃុំភក្តី នៃស្រុកបសេដ្ឋបានលើកឡើងថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ មានរថយន្តធុនធំៗ ដឹកលើសទម្ងន់ជាច្រើនគ្រឿងណាស់បើកបរឆ្លងកាត់ ជាពិសេសរថយន្តដឹកអុសស្ទែ(អុសកង់ៗ) បើកបរឆ្លងកាត់ ហើយរដូវនេះជារដូវវស្សាផង មានទឹក ភ្លៀងហូរច្រុះទើបស្រុតផុងក្រឡាប់បែប នេះតែម្តងទៅ។ កក្តានេះហើយទើបធ្វើឱ្យផ្លូវជាច្រើនរងការខូចខាត សូមអាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តា ឆ្លៀតពេលទំនេរចុះពិនិត្យនិងទប់ស្កាត់ផងទាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print