លោក ម៉ម ប៊ុននាង ទទួលស្វាគមន៍និងធ្វើបង្ហាញជូនប្រតិភូសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន មកទស្សនកិច្ចស្វែងយល់ព្រឹទ្ធសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍ និងធ្វើបង្ហាញស្តីពី តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភាកម្ពុជា ជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ចំនួន៤៥នាក់ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពី ព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក ប្រតិភូសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានបន្តទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា…។ នេះបើយោងតាមប្រភពពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print