នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ជាសប្បុរសជនគ្មានប្រភពផ្លូវការច្បាស់លាស់​ ក្រោយលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលី

ចែករំលែក៖

ភ្នំពេញ​៖​ នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះបញ្ហាតាមបន្ទាត់ព្រំដែន ដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ត ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឲ្យកងទ័ពមួយរូប គឺលោកព្រិន្ទបាលឯក សួនរ៉ោន បានពលីនៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏មានការផ្សព្វផ្សាយតាមគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្នុងការកៀរគរសប្បុរសជនចូលរួមជាបច្ច័យដល់គ្រួសារនៃសព និងកៀរគរថវិកាពីសប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគនិងសម្ភារៈផ្សេងៗ ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន។

បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការកំណត់ និងស្រាវជ្រាវថាតើគណនី ឬទំព័រហ្វេកណាខ្លះ ដែលផ្សព្វផ្សាយមានគោលបំណងឆបោកសប្បុរជន ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរករថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print