សម្តេចធិបតីហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល គឺយើងខិតខំជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនៅគ្រប់ប្រទេសទាំងអស់ គឺមិនទុកប្រជាពលរដ្ឋខ្មែរ ណាចោលនោះឡើយ

ចែករំលែក៖

ទីក្រុងតូក្យូ ៖ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយើងខិតខំជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនៅគ្រប់ប្រទេសទាំងអស់ គឺមិនទុកប្រជាពលរដ្ឋខ្មែរ ណាចោលនោះឡើយ។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះជាមានពលរដ្ឋខ្មែរមួយចំនួនតូចតែងរិះគន់ វាយប្រហារមកលើរាជរដ្ឋាភិបាលក្ដី ក៏មន្ត្រីរបស់រដ្ឋាភិបាលនៅគ្រប់ទីកន្លែង ជាពិសេសមន្ត្រីស្ថានទូតនៅតាមប្រទេសនានា នៅតែខិតខំជួយសម្រួលរាល់ឯកសារដែលពលរដ្ឋទាំងនោះត្រូវការទាំងអស់ រួមទាំងវាយត្រាលើលិខិតឆ្លងដែនក្នុងករណីគេមានតម្រូវការផងដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការរិះគន់ជាសិទ្ធិរបស់គេ ប៉ុន្តែភារកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវតែជួយ ត្រូវតែការពារពលរដ្ឋទាំងអស់ ទោះបីគេមាននិន្នាការបែបណាក៏ដោយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុនថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print