អារ៉ាប៊ីសាអ៊ូឌីត : អុីស្រាអែលនឹងវាយប្រហារអុីរ៉ង់ បើមិនទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយលោក ត្រាំ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត បាននាំយកសារព្រមានដោយផ្ទាល់ និងសម្ងាត់មួយទៅកាន់មន្ត្រីអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់កាលពីខែមុន ដោយជំរុញឲ្យទទួលយកសំណើរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី និងបានសង្កត់ធ្ងន់ថា វាជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចៀសហានិភ័យនៃសង្គ្រាមជាមួយអ៊ីស្រាអែល។

កាលពីថ្ងៃទី១៧ ខែមេសា ស្តេច សាល់ម៉ាន់ នៃអារ៉ាប៊ីសាអូឌីត បានបញ្ជូនព្រះរាជបុត្រា គឺព្រះអង្គម្ចាស់ ខាលីដ ប៊ីន សាល់ម៉ាន់ ទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ជូនសារព្រមាននេះទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេនី។ នៅពេលនោះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ព្រះជន្ម ៣៧ ព្រះវស្សាអង្គនេះ ប៉ុន្តែមិនបានបញ្ចេញខ្លឹមសារនៃសារសម្ងាត់របស់ស្តេច សាល់ម៉ាន់ មិនត្រូវបានគេរាយការណ៍ពីមុនមកនោះទេ។
ព្រះអង្គម្ចាស់ ខាលីដ ដែលធ្លាប់ជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ បានបញ្ជាក់ថា លោក ត្រាំ មានបំណងចង់បានកិច្ចព្រមព្រៀងឆាប់រហ័ស ហើយឱកាសសម្រាប់ការទូតមានកំណត់។ ការព្រមាននេះធ្វើឡើងចំពេលដែលលោក ត្រាំ បានប្រកាសពីការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ កំពុងស្វែងរកការគាំទ្រដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។
អារ៉ាប៊ីសាអូឌីតបានលើកឡើងថា ការឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក គឺប្រសើរជាងការប្រឈមនឹងការវាយប្រហារពីអ៊ីស្រាអែល ដោយសារតំបន់នេះមិនអាចទ្រាំទ្រនឹងភាពតានតឹងបន្ថែមទៀតបានទេ។ អាជ្ញាធរនៃប្រទេសទាំងពីរមិនបានធ្វើអត្ថាធិប្បាយទេ។
ដំណើរទស្សនកិច្ចនេះ គឺជាលើកទីមួយរបស់សមាជិកជាន់ខ្ពស់រាជវង្សអារ៉ាប៊ីសាអូឌីតទៅកាន់អ៊ីរ៉ង់ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ក្រោយការស្តារទំនាក់ទំនងឡើងវិញដោយមានការសម្របសម្រួលពីចិនក្នុងឆ្នាំ២០២៣។ អ្នកជំនាញយល់ថា ភាពទន់ខ្សោយរបស់អ៊ីរ៉ង់បានផ្តល់ឱកាសដល់រ៉ាប៊ីសាអូឌីតបញ្ចេញឥទ្ធិពលការទូត ដើម្បីបញ្ចៀសជម្លោះក្នុងតំបន់ ដែលអាចប៉ះពាល់ដល់មហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print