ខេត្តកណ្ដាល៖ ជនសង្ស័យដែលជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននរបាលស្រុក ចាត់ការតាមនីតិវិធី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:១០នាទី ចំណុចភូមិបារគូ ឃុំបារគូ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងជបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សា ហៀវ ភេទ ប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិ ថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ ភ្នាក់ងារអនឡាញ (ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក(មាន) កំព្យូទ័រ ០១ គ្រឿងម៉ាក DHP ពណ៌ ស ,ក្តារចុច ០១ ,Mouse ចំនួន ០១ ,ទូរសព្ទ ០៣ គ្រឿង ។
ប្រភពដដែលបន្តថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០ នាទី មានប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមអ្នកញៀនល្បែងប្រមូលផ្ដុំលេងល្បែងជល់មាន់តាមអនឡាញស្ថិតក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមកម្លាំងផ្នែកព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យកំពុងបើកម៉ាស៊ីនជល់មាន់តាមអនឡាញ រួចបានឃាត់ខ្លួនភ្នាក់ងារខាងលេីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលដេីម្បីធ្វើការសាកសួរ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបើកម៉ាស៊ីនកុំព្យូទ័រល្បែងស៊ីសងជល់មាន់តាមអនឡាញពិតប្រាកដមែន ដោយឈ្មោះ ថា វ៉ាន់ដា ភេទប្រុស ដែលជាមេរបស់របស់ខ្លួន ដោយអោយជនសង្ស័យជាអ្នកកាន់ម៉ាស៊ីនកុំព្យូទ័របើកជល់មាន់តាមអនឡាញនិងបានឳ្យប្រាក់ខែដល់ខ្លួនក្នុងមួយខ្លួនចំនួន១.០០០.០០០រៀល(មួយលានរៀល) និងបានផ្ដល់ប្រាក់ស៊ីសងប្រចាំថ្ងៃក្នុងមួយថ្ងៃចំនួន ៥០០០០០រៀល (ហាសិបម៉ឺនរៀល) ទៅ ៧០០០០០ រៀល(ចិត្តសិបម៉ឺនរៀល)និងថ្ងៃខ្លះឈ្មោះ ថា វ៉ាន់ដា ខាងលើក៏បានឱ្យប្រាក់ស៊ីសងប្រចាំថ្ងៃទៅឳ្យជនសង្ស័យរហូតដល់ ១.០០០០០០(មួយលានរៀល)។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
