លោក អ៊ុន ចាន់ដា ផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្ស ត្រូវខិតខំក្រេបយកចំណេះដឹង និងជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សី

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្ស ត្រូវខិតខំក្រេបយកចំណេះដឹង ជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដោយត្រូវហាត់ពត់លត់ដំខ្លួនទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យរីកចំរើន និងដើម្បីឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់សនងឫស្សី។ ការថ្លែងបែបនេះក្នុងឱកាសរំឮក​ខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៥​ នៅសាលាខេត្តកំពង់ចាម​។

ក្នុងឱកាសនោះដែរ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានផ្តាំផ្ញេី​ ឱ្យក្មួយៗត្រង់ត្រងត្រាប់ស្តាប់ដំបូន្មាន និងរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ​ ជួយសន្សំសំចៃ កាត់បន្ថយការចំណាយផ្សេងៗ​ ដែលជាកត្តាមួយជួយដល់ការស្តារ និងអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅល្អ ព្រោះសង្គមគ្រួសារ ឬសង្គមជាតិណា​ ក៏ត្រូវការកុមារ និងយុវជនល្អ ដើម្បីជួយទ្រទ្រង់ប្រទេស ដូច សុភាសិតពោលថា «កុមារជាទំពាំងស្នងឫស្សី កុលបុត្រប្រុសស្រីស្នង ត្រកូល»។

លោកអភិបាលខេត្ត​ បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់​ ត្រូវជៀសឱ្យផុតពីបញ្ហា​គ្រឿងញៀន​ ដោយកុំចង់ភ្លក់​ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ ដោយពាក់មួកសុវត្ថិភាព​ និងកុំបើកបរលឿន​ ក្រៅពីនោះ​មិនត្រូវគេចវេះម៉ោងសិក្សា ទៅប្រមូលផ្តុំប្រព្រឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម បង្ករការបង្កើតបក្សពួក បងតូច បងធំ ដែលនឹងត្រូវបំផ្លាញអនាគត របស់ក្មួយៗនោះឡេីយ​។

...

ជាមួយគ្នានោះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវបន្តចូលរួមលុបបំបាត់ទណ្ឌកម្មលើកុមារគ្រប់រូបភាព ដោយត្រូវធ្វើយ៉ាង ណាឱ្យកុមារៗទទួលស្គាល់ថា សាលារៀនជាទីកន្លែងផ្តល់នូវចំណេះដឹងជំនាញ សីលធម៌ និងការសិក្សាដោយគ្មានការភ័យខ្លាច និងគ្មានអំពើហឹង្សា​ផងដែរ​ ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print