អន្តរជាតិ ៖ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “នេះជាទស្សនៈលំអៀងខាងមនោគមវិជ្ជា” “បំផ្លាញដល់ទំនាក់ទំនងអប់រំរវាងចិននិងអាមេរិកក្នុងរយៈពេលយូរ” “នឹងបង្កការបំផ្លាញដ៏ខ្លាំងក្លាដល់ការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អាមេរិក” ។ល។ អំពីរឿងដែលលោក Marco Antonio Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃទី២៨ខែឧសភាថា សហរដ្ឋអាមេរិកចាប់ផ្តើមលុបចោលទិដ្ឋការរបស់និស្សិតចិន មតិអន្តរជាតិបានរិះគន់ព្រោងព្រាត។ អំពីទង្វើរបស់ភាគីអាមេរិកដែលប្រកបដោយលក្ខណៈនយោបាយ និងភាពរើសអើង ភាគីចិនបានបង្ហាញការប្រឆាំងយ៉ាងច្បាស់លាស់ ហើយបានលើកឡើងការតវ៉ា ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់និស្សិតបន្តការសិក្សានៃប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » តាមការពិត ចាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់មុខតំណែងមក វិធានការដាក់កំហិតទៅលើនិស្សិតអន្តរជាតិ ជាពិសេសនិស្សិតចិនបានដាក់ចេញជាបន្តបន្ទាប់ ។ លើកនេះភាគីអាមេរិកលុបចោលទិដ្ឋការរបស់និស្សិតបន្តការសិក្សានៃប្រទេសចិនដោយគ្មានហេតុផល បូករួមទាំងទិដ្ឋការរបស់និស្សិត “ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលចិនឬរៀនសូត្រក្នុងវិស័យសំខាន់ៗ” គឺជាទង្វើកាន់តែហួសហេតុដែលយកមនោគមវិជ្ជានិងសន្តិសុខជាតិធ្វើជាលេសនិងជំរុញការផ្តាច់ទំនាក់ទំនងខាងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងអាមេរិក។
គេហទំព័រ «CCFR China state-controlled media » មិនត្រឹមតែសំដៅចំពោះប្រទេសចិនប៉ុណ្ណោះទេ សកម្មភាព “បិទខ្ទប់លើវិស័យអប់រំ”របស់អាមេរិកលើកនេះបានតម្រង់មកលើពិភពលោកទាំងមូល។ តាមដំណឹងថ្មីបំផុតឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានផ្អាកសំណើថ្មីដែលសុំទិដ្ឋការរបស់និស្សិតបរទេសនិងបញ្ញវន្តបំពេញទស្សនកិច្ចទាំងអស់ហើយ ។ តាមបណ្តាញទំនាក់ទំនងសង្គមនៅបរទេស និស្សិតរបស់ប្រទេសនានាបាននាំគ្នាតវ៉ាចំពោះរដ្ឋាភិបាលអាមេរិកដែលបំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ សកលវិទ្យាល័យដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកដូចជា សកលវិទ្យាល័យ Harvard វិទ្យាស្ថាន MIT និងសកលវិទ្យាល័យរដ្ឋ California ជាដើមបានដាក់ពាក្យបណ្តឹងប្ដឹងរដ្ឋាភិបាលអាមេរិកជាបន្តបន្ទាប់ ដោយឡែកសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft ជាដើមក៏បានព្រមានថា ការរឹតបន្ដឹងទៅលើទិដ្ឋការនឹងកាត់បន្ថយសមត្ថភាពច្នៃប្រឌិតថ្មីរបស់សហរដ្ឋអាមេរិក ។ល។
គេហទំព័រ «CCFR China state-controlled media » អ្វីដែលកាន់តែសំខាន់គឺ ការអប់រំជាសសរទ្រទ្រង់ដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងអតិរេកពាណិជ្ជកម្មសេវាកម្មរបស់អាមេរិក ។ ប្រព័ន្ធសារព័ត៌មានអូស្ត្រាលីបានលើកឡើងថា ខណៈពេលដែលសហរដ្ឋអាមេរិកមិនអាចទាក់ទាញធនធានមនុស្សដែលឈ្លាសវៃបំផុតនិងឆ្នើមបំផុត សូម្បីតែធនធានមនុស្សរបស់អាមេរិកក៏រត់ចេញទៅកាន់កន្លែងដែលកាន់តែមានឱកាសទទួលបានជំនួយនិងគ្មានហានិភ័យត្រូវបណ្តេញដែរ នោះសមត្ថភាពផលិតកម្មរបស់អាមេរិកនឹងរងការបំផ្លាញកាន់តែខ្លាំងឡើងៗ ។
គេហទំព័រ «CCFR China state-controlled media » ប្រវត្តិសាស្ត្របានបញ្ជាក់ថា ប្រទេសខ្លាំងក្លាពិតប្រាកដគឺមិនមែនបង្កើតឡើងដោយសារការបិទខ្ទប់និងរើសអើងបរទេសនោះទេ ។ ការរារាំងនិស្សិតអន្តរជាតិដែលបូករួមទាំងនិស្សិតចិនផងដែរនោះ គឺជាទង្វើរបស់អាមេរិកដែលកំពុងតែបំផ្លាញផលប្រយោជន៍ខ្លួន ។ ពេលធនធានមនុស្សទូទាំងពិភពលោកលែងចោលក្រសែភ្នែកទៅកាន់សហរដ្ឋអាមេរិក អ្វីដែលហៅថា “នាំឱ្យសហរដ្ឋអាមេរិកមានភាពមហិមាឡើងវិញ”វាមានតែនឹង “ដាក់ឱ្យសហរដ្ឋអាមេរិកនៅឯកោ” តែប៉ុណ្ណោះ៕
ដោយ ៖ សិលា