ខេត្តស្វាយរៀង៖ ទិដ្ឋភាពប្រព័ន្ធធារាសាស្ត្រវ៉ៃគោ និងផ្ទៃដីស្រែដែលទទួលទឹកពីប្រព័ន្ធនេះ ៖ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលទើបនឹងសាងសង់រួចក្នុងជំហានទី១ បាន និងកំពុងផ្តល់នូវសក្តានុពលទឹកលើផ្ទៃដីប្រមាណជិត ១០ ម៉ឺន ហិកតា នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងស្រុកសុីធរកណ្តាល កញ្ជ្រៀច ស្វាយអន្ទរ កំចាយមារ និងស្រុកមេសាង ខេត្តព្រៃវែង ។
ក្នុងពេលខាងមុខ ក្រសួងនឹងអនុវត្តនូវជំហានទី២ បន្តទៀត ដើម្បីលាតសន្ធឹងផ្ទៃគម្រោងគ្របដណ្តប់លើស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕
ដោយ៖ សុខ ខេមរា
...