ប្រទេសថៃ បង្ហាញបំណងចង់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគី បន្ទាប់ពីកម្ពុជាប្រកាសយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅកាន់តុលាការអន្តរជាតិ ICJ

ចែករំលែក៖

ទីក្រុងបាងកក ៖ ប្រទេសថៃបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នចំពោះការប្រកាសរបស់កម្ពុជា ដែលមានបំណងដាក់បញ្ហាវិវាទព្រំដែន ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោះស្រាយជម្លោះនេះ។ នេះបើតាមសារព័ត៌មាន AP ចេញផ្សាយ ។

 

ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់សម្តី រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa ដែលបានថ្លែងកាលពីថ្ងៃចន្ទ ទី២ ខែមិថុនា ថា កម្ពុជាមានសិទ្ធិដាក់បណ្តឹងទៅកាន់ ICJ ប៉ុន្តែការដាក់បណ្តឹងនេះ មិនប៉ះពាល់ដល់ការពិភាក្សាទ្វេភាគី ដែលស្ថិតក្រោមយន្តការមានស្រាប់ឡើយ។ លោក Maris បានបន្តថា ក្រុមមន្រ្តីថៃនឹងជួបគ្នាក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញជំហរផ្លូវការមួយ។

 

សារព័ត៌មាន AP ចេញផ្សាយថា ៖ រីឯឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai ក៏បានបញ្ជាក់បន្ថែមដែរថា ប្រទេសថៃ នឹងជៀសវាងការបង្កើនភាពតានតឹង និងបន្តពិភាក្សាជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះ។ ការសម្រេចចិត្តរបស់កម្ពុជា ដែលមានបំណងដាក់បណ្តឹងទៅកាន់ ICJ បានបង្កឱ្យមានការរិះគន់ពីក្រុមជាតិជ្រុលនិយម នៅក្នុងប្រទេសថៃ។ នៅជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃ ត្រូវគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្រុមយោធាថៃខ្លះ ដែលចង់បិទច្រកព្រំដែនជាបណ្តោះអាសន្ន ដោយរដ្ឋាភិបាលថៃយល់ថា ការបិទច្រកព្រំដែន នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ថៃ។

 

សារព័ត៌មាន AP ចេញផ្សាយបន្តថា ៖ ទោះបីជាមានការប្រកាសពីកម្ពុជាដែលមានបំណងដាក់បណ្តឹងទៅកាន់ ICJ ក៏ដោយ ប្រទេសថៃ ត្រូវគេរាយការណ៍ថា បានបន្តការពិភាក្សាទ្វេភាគី តាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដើម្បីដោះស្រាយជម្លោះនេះ។ ប្រទេសថៃ បានបង្ហាញពីជំហរប្រុងប្រយ័ត្នមួយរបស់ខ្លួន ដោយបន្តការពិភាក្សាទ្វេភាគីជាមួយកម្ពុជា ជាមួយនឹងការជៀសវាងការបង្ហាញការគាំទ្ររបស់ខ្លួន ដល់ការដោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ។

 

សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា , យប់មិញក្រោយពីបង្ហោះសារ របស់នាយករដ្ឋមន្ត្រី និងរបស់ខ្ញុំ ! មានអ្នកខំមិនចូលមកសួរថា ៖ ប្រសិនបើយើងបបួលគេ គេមិនទៅ តើយើងត្រូវធ្វើយ៉ាងម៉េច ? ពាក់ព័ន្ធក្នុងករណីនេះ សម្ដេចតេជោបានបញ្ជាក់ថា ៖ ខ្ញុំក៏បានឆ្លើយត្រឡប់ទៅវិញ បើគេមិនព្រមទៅ មានន័យថាយើងត្រូវតែប្ដឹង ! ។ សម្ដេចតេជោបន្តថា ៖ , ពីព្រោះការបបួលគ្នាទៅ វាជាការល្អ នេះជាការទុកមុខ ទុកមាត់ឱ្យគ្នាទៅវិញទៅមក ។ ម្យ៉ាងទៀតខ្ញុំក៏ចង់និយាយរឿងនេះ ! ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទី 3 គឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេដោះស្រាយទេ ជម្លោះបែបនេះ គឺនឹងបន្តរាប់សិបឆ្នាំ រាប់រយឆ្នាំទៀតដោះមិនចេញទេ ! មូលហេតុអ្វីទៅ  ? បានជាដោះមិនចប់ , មូលហេតុត្រង់ថារដ្ឋាភិបាល ប្រទេសនីមួយៗមិនអាច ដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ ។

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងទៀតថា ប្រសិនបើដកចេញពីចំណុចនេះ ប្រជាជនក្នុងប្រទេសរបស់ខ្លួន នឹងបន្ទោស ! ទាំងសងខាង ! បើសិនជាដកថយ ចេញពីចំណុចនេះ តាមរយៈយន្តការទ្វេភាគី ដោយមិនមែនជាតុលាការ គឺច្បាស់ជាប្រជាជនស្ដីបន្ទោស មិនថាយើង មិនថាថៃទេ ។

សម្ដេចតេជោបញ្ជាក់ថា យកល្អបំផុត ! គឺដើម្បីឲ្យប្រជាជនអស់ចិត្ត ទាំងរដ្ឋាភិបាលក៏សុខស្រួល យើងត្រូវយកបញ្ហានេះទៅឲ្យ តុលាការកាត់ក្តីតែម្ដង ហើយកម្ពុជាសន្យាគោរព ទៅហ្នឹងការសម្រេចចិត្ត របស់តុលាការ (តុលាការយុត្តិធម៌អន្តរជាតិ ICJ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print