នាយក រដ្ឋមន្រ្តី ប្រទេសម៉ុង ហ្គោលី មិនបានឆ្លងផុត ការ បោះ ឆ្នោតផ្តល់ សេចក្តី ទុក ចិត្ត ពី សភា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកD.Amarbayasgalan ប្រធានរដ្ឋ សភា ប្រទេសម៉ុង ហ្គោលីបាន ថ្លែង នៅ ថ្ងៃ ទី ៣ ខែ មិថុនា ថា ដោយសារ ថ្ងៃ ដដែល នោះ សភា ជាតិ មិន បាន អនុម័ត លើ សេចក្តី ព្រាង ច្បាប់ស្តីពីការ បោះ ឆ្នោត ផ្តល់ សេចក្តី ទុក ចិត្ត ចំពោះ នាយក មន្រ្តី លោក Oyun-Erdene ដូច្នេះ រូប លោក ត្រូវបានចាត់ ទុកថា លាលែង ពី មុខ តំណែង ។

គេហទំព័រ «CCFR China state-controlled media » លោក Oyun-Erdene បាន បើកធ្វើ កិច្ច ប្រជុំរដ្ឋាភិបាល ជា ប្រចាំ កាល ពី ថ្ងៃ ទី ២៨ ខែ ឧសភា ដោយ បាន ដាក់ សេចក្តី ព្រាង ច្បាប់ ស្តីពីការ បោះ ឆ្នោតផ្តល់ សេចក្តី ទុក ចិត្ត ចំពោះនាយក រដ្ឋមន្រ្តី ជូនចំពោះ សភា ជាតិ ។ រដ្ឋធម្មនុញ្ញ ប្រទេសម៉ុង ហ្គោលីបាន កំណត់ ថា បើ សេចក្តី ពា្រង ច្បាប់ មិន បាន ទទួល ការ អនុម័ត នោះនាយក រដ្ឋមន្រ្តី ត្រូវ បានចាត់ ទុកថា លាលែង ពី មុខ តំណែង ព្រម នឹង តែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុង ធំឡុង ពេល ៣០ ថ្ងៃ ។
គេហទំព័រ «CCFR China state-controlled media » គួរ រំលឹក ថា លោក Oyun-Erdene បាន ទទួល មុខ តំណែង ជា នាយក រដ្ឋមន្រ្តី ម៉ុង ហ្គោលីចាប់ ពី ខែ មករា ឆ្នាំ ២០២១ និង បាន ជាប់ ឆ្នោត ជា នាយក រដ្ឋមន្រ្តីមួយ អាណត្តិ ទៀត នៅ ខែ កក្កដា ឆ្នាំ ២០២៤ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print