មុខសញ្ញាលួចសកម្ម និងមិនរាងចាល ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបជាថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​បានបង្ហាញមុខសញ្ញាលួចសកម្ម និងមិនរាងចាល​ ខណៈ​កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវបង្ក្រាបជាថ្មី​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធានន​ាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នារិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចសកម្ម និងមិនរាងចាល។

ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ សួន បញ្ញារិទ្ធ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី លួចម៉ូតូកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ វត្ថុតាងដកហូតម៉ូតូចំនួន១គ្រឿង ម៉ាក HONDA DAELIM (សង់ការ៉េ) 100CC ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AV-3265 (របស់ជនរងគ្រោះ)។

...

បច្ចុប្បន្នម៉ូតូខាងលើបានប្រគល់ជូនជនរងគ្រោះវិញ និងជនសង្ស័យកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print