អ្នកនាំពាក្យរដ្ឋបាលខេត្ត ៖ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកតំបន់ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០៣ មិថុនា ២០២៥នេះ មានដំណើរការជាធម្មតា

ចែករំលែក៖

ខេត្តបាត់ដំបង÷អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា ស្ថានភាពនៃការធ្វើចរាចរណ៍ឆ្លងកាត់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកតំបន់ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង មានដំណើរការល្អជាធម្មតា មិនមានអ្វីប្រែប្រួលនោះឡើយ ក្រោយពីមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃនាពេលកន្លងមកថ្មីៗនេះ ។

នេះបើតាមការផ្តល់ព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកតេឡេក្រាមរបស់លោក មកក្រុមការងារប្រចាំខេត្ត បាត់ដំបង នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា សម្រាប់ខេត្ត បាត់ដំបង ដែលមានព្រំដែនជាប់នឹងខេត្ត នៃប្រទេសថៃ មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ គឺច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀងនិងច្រកទ្វារព្រំដែន អន្តរជាតិភ្នំដីគីឡូលេខ១៣ ស្ថិតក្នុងស្រុកសំពៅលូន និងមានច្រកទ្វារព្រំដែនតំបន់ចំនួន៣ គឺច្រកទ្វារតំបន់ព្រំដែន៤០០ នៅស្រុកសំឡូត ច្រកទ្វារព្រំដែនតំបន់សួនស៊ុអូរអន្លក់ នៅស្រុកកំរៀង និងច្រកទ្វារតំបន់ព្រំដែនអូររំដួល នៅស្រុកភ្នំព្រឹក គឺមានដំណើរការជាធម្មតា។ 

លោក អភិបាលរងខេត្តបាត់ដំបង សឿម ប៊ុនរិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពនៃការចេញចូលរបស់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មភាពនៃការដឹកជញ្ជូនដោះ ដូរទំនិញទៅវិញ ទៅមក គឺមានសភាពធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ហើយក៏មិនមានការបិទច្រកព្រំដែននោះដែរ ជីវភាពការចេញចូលរបស់ប្រជាពលរដ្ឋ មានជាធម្មតាដូចសព្វដង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print