សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «អ្នកដែលជេរខ្លាំង មិនប្រាកដថាប្រឆាំងពិតប្រាកដនោះទេ»

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជរដ្ឋសភា ព្រឹទ្ធសភា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ អ្នកដែលជេររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ខ្លាំងបំផុត មិនប្រាកដថា បុគ្គលនោះជាអ្នកប្រឆាំងពិតប្រាកដនោះទេ។ ព្រោះថា បន្ទាប់ពីជេរ ឬជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះជាអ្វី ដែលសម្ដេចហៅថា«យុទ្ធសាស្ត្រសម្ដេចតេជោ » ! ។

ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា លើកទីមួយដែលប្រារព្ធ នាវិមានរដ្ឋសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា ៖ សម្ដេចបានប្រើប្រាស់មធ្យោបាយយុទ្ធសាស្ត្រ នយោបាយជាច្រើន រួមមាន ទាំងយុទ្ធសាស្ត្ររុញទូកបណ្ដោយទឹកជាដើម តាមរយៈឱ្យសមាជិកទៅចូលរួមជាមួយ ឈរឈ្មោះនៅក្នុងអតីតគណបក្សសង្គ្រោះជាតិ ដូចករណីឯកឧត្តម ឡុង ប៊ុននី ជាដើម ។ សម្ដេចបន្តថា ៖ ដូចនេះគេមិនអាចចោទប្រកាន់ឯកឧត្តម ឡុង ប៊ុននី លក់ឧត្តមគតិបានទេ ! ដូច្នេះឯកឧត្តម ឡុង ប៊ុននី ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា បើអតីតគណបក្សសង្គ្រោះជាតិគេចង់បានយកទៅ ចុងក្រោយអ្វីៗបានទាំងអស់មកឲ្យយុទ្ធសាស្ត្ររបស់សម្ដេចតេជោ ។
សម្ដេចតេជោបានគូសបញ្ជាក់ថា ៖ សម្ដេចបានដឹងថា ក្នុងបរិបទបច្ចុប្បន្ន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក៏កំពុងរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួន ដើម្បីឈរឈ្មោះបោះឆ្នោត ហើយក៏កំពុងខ្វះមនុស្សផងដែរ ដូចនេះហើយសម្ដេចអាចនឹងប្រើប្រាស់រុញទូកបណ្ដោយទឹក បន្តទៀត ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print