ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំដីឥដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល៖ ឆ្លៀតពេលសម្រាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦នេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំ ក្រុមការងារចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋជិត ៦០០គ្រួសារដើម្បីបង្កើនភាពជិតស្និទ្ធ ស្វែងយល់ការពីការរស់នៅ និងដោះស្រាយសំណូមជូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរក្រុមការងារក៏បាននាំយកអំណោយជាអង្ករជាង ៦តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។

ក្នុងសកម្មភាពមនុស្សធម៍របស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំដីឥដ្ឋ បានធ្វើឡើងជាច្រើនភូមិមកហើយ សម្រាប់ថ្ងៃនេះក្រុមការងារបានជួបសំណេះសំណាលជាមួយអ្នកភូមិស្តៅកន្លែងទី២ ឃុំដីឥដ្ឋមានប្រជាពលរដ្ឋចូលរួមចំនួនជិត៦០០នាក់ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា ដោយពិនិត្យឃើញថា គ្រួសារខ្លះមានជីវភាពក្រីក្រលំបាក ទទួលបានអង្ករ ២០គីឡូក្រាម គ្រួសារខ្លះទៀតអត់មានលទ្ធភាពព្យាបាលជំងឺ ត្រូវបានលោកប្រធានក្រុមការងារជួយដោះស្រាយថ្លៃេវ៉ាព្យាបាលផងដែរ ។

ជួបជាមួយអ្នកភូមិស្តៅកន្លែងទី២ លោក ម៉ក ពេជ្ជរឹទ្ធ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ បានមតិសំណេះសំណាលនិងផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយ ត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ តែសូមបងប្អូនត្រូវគិតថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះ ដែលនៅជិតប្រជាជនបម្រើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាពនិងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ។

ចំណែកគណបក្សផ្សេងបានត្រឹមតែថាសន្យាចោលៗ និយាយអោយខ្លីគឺបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយ ដូច្នេះចាប់ពីពេលនេះទៅសូមបងប្អូនត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់មុននិងសម្រេចចិត្តបោះឆ្នោតអោយគណបក្សនយោបាយ គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ចំណែកក្រុមការងារគឺជាអ្នកបំរើប្រជាពលរដ្ឋ ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរប្រជាពលរដ្ឋបានលើកជាសំណូមពរ ៣ចំនុចរួមមាន ស្នើសុំតបណ្តាញទឹកស្អាត់ សុំដោះស្រាយបង្គោលភ្លើង ស្នើសុំធ្វើផ្លូវលំ បញ្ហាបរិស្ថាននៅក្នុងភូមិបង្កឡើងដោយអ្នកចិញ្ចឹមជ្រូក ស្នើសុំធ្វើបង្គន់អនាម័យ និងស្នើសុំជួសជុលផ្ទះ ត្រូវបានលោកប្រធានក្រុមការងារទទួលយកសំណើរហើយសន្យាថា និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋទៅតាមសំណូមពរ ៕

8 1 2 3 4 5 6 7

ដោយ៖ សណ្តោស

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print